Juventus ចរចាជាមួយក្រុម Roma លើការទិញខ្សែប្រយុទ្ធសញ្ជាតិបូស្នៀ Dzeko

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អុីតាលីបានរាយការណ៍ ដោយយោងតាមប៉ុស្តិ៍ទូរទស្សន៍ Sport Italia TV ថា ក្រុមសេះបង្កង់ Juventus បានចាប់ផ្តើមចរចាជាមួយក្លិប Roma អំពីការទទួលយកប្រធានក្រុម Roma គឺកីឡាករ Edin Dzeko 

ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំមកពីប្រទេសបូស្នៀ និងហឺហ្សេហ្គូវីណា (ប៊ីអេច) បាននិយាយថា គាត់ចង់ស្នាក់នៅទីក្រុងរ៉ូម ប៉ុន្តែកាលពីសប្តាហ៍មុនក្លិបរបស់គាត់ត្រូវបានដាក់តម្លៃខ្លួនប្រមាណ៥៩១លានអឺរ៉ូ (ប្រហែល៦៩៨លានដុល្លារអាមេរិក) ទៅឱ្យក្រុមហ៊ុនភ្នាក់ងារកីឡាករ Friedkin Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីជនជាតិអាមេរិកឈ្មោះ Thomas Daniel Friedkin 

ជាមួយគ្នានោះក្លិប Roma បានបង្ហោះវីដេអូរយៈពេល៦នាទីបង្ហាញពីគ្រាប់បាល់ទាំង១០៦ដែល Dzeko រកបានចាប់តាំងពីរូបគេមកលេងនៅ Roma កាលពី៥ឆ្នាំមុន។ អ្នកខ្លះបានបញ្ចេញមតិថា ការបង្ហោះតាមហ្វេសប៊ុករបស់ក្លិប Roma នេះអាចជាការលាគ្នាជាជាងការបង្ហាញពីទម្រង់លេងប្រចាំឆ្នាំសម្រាប់កីឡាកររូបនេះ

នាយកប្រតិបត្តិនៃក្រុម Roma ថ្មីៗនេះបាននិយាយថា ការសម្រេចចិត្តស្នាក់នៅ ឬចាកចេញគឺអាស្រ័យលើ Dzeko ប៉ុន្តែក៏បានបន្ថែមផងដែរថាប្រសិនបើគាត់សម្រេចចិត្តចាកចេញនោះតម្លៃនឹងមានចំនួន២០លានអឺរ៉ូ (ប្រហែល២៣,៦លានដុល្លារ)ប៉ុណ្ណោះ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print