ខេត្តតាកែវ៖ គួរឲ្យសោកស្ដាយខ្លាំងណាស់ ខ្លោងទ្វាររមណីយដ្ឋានទន្លេបាទី ដែលមានអាយុកាលយូរលុងណាស់មកហើយ ត្រូវបានរងការបំផ្លាញខ្ទេចទាំងស្រុង ដោយសាររថយន្តកុងតឺន័រមួយគ្រឿងបើកបុកទាំងកំរោល ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅរមីយដ្ឋានទន្លេបាទី នៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កជារថយន្តកុងតឺន័រ ក្បាលពណ៍ស ពាក់ស្លាកលេខភ្នំពេញ3D-8749 ។
បើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានឲ្យដឹងថា ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ស្វែករកអ្នកទទួលខុសត្រូវលើបញ្ហានេះ៕ដោយ៖សហការី
...