ទីតាំងផលិតស្ករត្នោតក្លែងក្លាយមួយកន្លែងត្រូវបាននគរបាលខេត្តកណ្ដាលចុះបង្ក្រាប

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រោយពីដឹងថាទីតាំងផលិតស្ករត្នោតមួយកន្លែងនៅស្រុកអង្គស្នួលកំពុងលួចលាក់ផលិតស្ករក្លែង ក្លាយមក នៅព្រឹកថ្ងៃទី១៤ ខែសីហា​ឆ្នាំ២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល ​ដឹកនាំ​ដោយ​លោក លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ឈឿន​សុចិត្ត​ ស្នងការ ខេត្តកណ្ដាល​ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​នោះតែម្ដង ស្ថិត​នៅ​ភូមិ​រំលេច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។
លោក​ឧត្តមសេនីយ៍ត្រី លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ម្ចាស់​ទីតាំង​មានឈ្មោះ ជុន មុំ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​ផលិត​កែ​ច្នៃ​ស្ករត្នោត​ក្លែងក្លាយ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យគាត់​បញ្ឈប់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៥​លើក​រួច​មក​ហើយ ។
ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ស្ករត្នោត​ក្លែងក្លាយ​ផលិត​រួច​ចំនួន​១២​ធុងស្មើនឹង៣៤៨​គីឡូក្រាម , ស្ករសចំនួន​៣​បាវ​ស្មើ​១៥០​គីឡូក្រាម , ប្រេងឆា​មួយ​
ពី​ដុ​ង​កន្លះ​ស្មើនឹង​៧,៥​លី​ត្រ , ម៉ូ​ទ័​រ​កូ​រស្ករ ចំនួន​១ ឆ្នាំងខ្ទះ​ចំនួន​៣ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​សាកសួរ​ម្ចាស់​ទីតាំង​តាម​ផ្លូវច្បាប់ ៕ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print