លោក ប៉ា សុជាតិ​វង្ស​៖ ការអប់រំ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធត្រូវ​ដើរ​ទន្ទឹមគ្នា ដើម្បី​ឲ្យ​ពួកគេ​បាន​ចូលរៀន​គ្រប់ៗ​គ្នា ប្រកបដោយ​សមធម៌ និង​គុណភាព​

ចែករំលែក៖

ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស ​អភិបាល​រាជធានីភ្នំពេញ បាន​បញ្ជាក់ថា៖ ការអប់រំ​ទាំង​ក្នុង​ និង​ក្រៅ​ប្រព័ន្ធត្រូវ​ដើរ​ទន្ទឹមគ្នា ​ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ  និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ដើម្បីបំផុសអាណា​ព្យា​បាលឲ្យ​កុមារ​ដល់អាយុក្នុង​វ័យ​សិក្សា​  ឬ​ហួស​វ័យ​សិក្សា  និងសិស្សដែលបាន​បោះ​បង់​ការសិក្សា និង​យុវ​ជន នៅក្រៅ​សាលារៀន ដោយសារតែ​បញ្ហា​អាយុ  ​ឬ​លក្ខខណ្ឌ​ជីវភាព​គ្រួសារ​ក្រីក្រ​នោះ ត្រូវ​ឲ្យ​ពួកគេ​បាន​ចូលរៀន​​គ្រប់ៗ​គ្នា​ប្រកបដោយ​សមធម៌ ​គុណភាព និងប្រកបដោយភាពសុខដុមរមនានៅសហគមន៍​។​

image

លោកប៉ា សុជាតិ​វង្ស ​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​វាយតម្លៃ​ការងារ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ ឆ្នាំ​សិក្សា​២០១៥-២០១៦នៅ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ កាលពី​រសៀល​ថ្ងៃទី​៣ ​ខែកុម្ភៈ​ឆ្នាំ​២០១៦។​

លោកប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា៖ តាមរយៈអង្គសន្និបាត​ក៍បានបង្ហាញពីការ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ជាមួយនឹង​សាលា​រាជធានី​ភ្នំពេញ ក្នុងការ​អភិវឌ្ឍ​​វិស័យ​អប់រំ  យុវជន​និង​កីឡា ស្រប​ពេលដែល​វិស័យនេះ កំពុងស្ថិត​នៅក្នុង​ដំណាក់​កាល​ នៃ​ការ​ធ្វើ​​កំណែទម្រង់​ស៊ីជម្រៅ ដែល​អាច​និយាយបានថា ជា​របត់​មួយ​ថ្មី​ក្នុង​វិស័យស៊ីវីល័យ ដែល​តម្រូវ​ឲ្យ​មានការ​ផ្លាស់​ប្តូរ បរិបទ​ការបង្រៀន ការផ្ទេរ​ចំណេះដឹង ការចែក​រំ​លែក​​បទពិសោធ​ន៍ របៀប​នៃ​ការរៀនសូត្រ និង​ការទទួល​យក​នូវ​ចំណេះដឹងបំ​និ​ន​ជីវិតព្រម​ទាំង​បទពិសោធន៍​ត្រូវផ្ទេរទៅអ្នកជំនាន់ក្រោយដោយស្វ័យប្រវត្ដិ​។

លោក​បាន​បន្តថា៖ ផ្អែក​តាម​អនុសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ផ្តល់ឱកាស និង​បង្កលក្ខណៈ​ឲ្យ​កុមារ ពិសេស​កុមារី និង​យុវជន បាន​ចូលរៀន​គ្រប់ៗ​គ្នា ក្នុងនោះ​រាជរដ្ឋាភិបាល បាន​កំណត់ថា នឹង​បញ្ចប់​លែង​ឲ្យ​មាន​អន​ក្ខ​រ​ជន ឬ​បញ្ចប់​ការអប់រំ​សម្រាប់​ទាំងអស់គ្នា ក្នុង​ឆ្នាំ​២០១៦​នេះ​។​ អាទិភាព​ភាវូបនីយកម្ម​នៃ​ការអភិវឌ្ឍ​ប្រទេស​ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ស្គាល់​នូវ​តួនាទី​ក៏​សំ​ខាន់​របស់​វិស័យ​អប់រំ ​យុវជន​ និង​កីឡា ក្នុង​ការ​កសាង​ធនធានមនុស្ស​ប្រកបដោយ​គុណ​ភាព ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារពលកម្ម​ផង និង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ តាមរយៈ​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ ក្នុង​បរិបទ​នៃ​ទំនើបកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា ឈរលើ​មូលដ្ឋាន​នៃ​ចំណេះដឹង​។ គុណភាព​នៃ​ការអប់រំ គឺជា​គន្លឹះ​សម្រាប់​ដោះស្រាយ រាល់​បញ្ហា​ប្រឈម​នានា ទាំង​ក្នុង​អភិបាលកិច្ច ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ក៏ដូចជាការអភិវឌ្ឍ​សហគមន៍ និង​ក្រុមគ្រួសារ ហើយ​សហគមន៍ គ្រួសារ សាលា​រៀន គឺជា​តួអង្គ​ដ៏​សំខាន់​មួយ ក្នុងចំណោម​តួអង្គ​ស្នូល​នានា នៅក្នុង​ការកសាង​មូ​ន​ធន​មនុស្ស ក្នុង​ក្របខ័ណ្ឌ​រាជធានី​ភ្នំពេញ​  ។​  សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​វិស័យ​អប់រំ ដែលជា​វិស័យ​អាទិភាព​មួយ​ដ៏​សំខាន់ ដោយហេតុថា វិស័យនេះ គឺជា​ឆ្អឹង​ខ្នង​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ព្រមទាំង​ការអភិវឌ្ឍ​វិស័យ​ដទៃៗ​ទៀត ក្នុងនោះ​ផ្អែក​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ បានកំណត់​នូវ​ធាតុ ៤ ក្នុងការ​អភិវឌ្ឍ​  សេដ្ឋកិច្ចជាតិនោះ​គឺ ទឹក ផ្លូវ ភ្លើង ធនធានមនុស្ស​ ។​ ការផ្សារភ្ជាប់​សាលា​រៀន ទៅនឹង​គ្រួសារ និង​សង្គម ដើម្បី​ធានា​កាត់បន្ថយ​ថែមទៀតនូវ​អត្រា​រៀន​ត្រួតថ្នាក់ និង​អត្រា​​បោះបង់​ការសិក្សា មានន័យថា យើង​ត្រូវ​ពង្រឹងគុណភាព​អប់រំតាមរយៈ​ការអនុវត្ត​យុទ្ធ​សាស្ត្រមុំ​បី សហគមន៍​-​គ្រួសារ​-​សាលារៀន សំដៅ​អប់រំ​កូនចៅ​ឲ្យ​ទៅជា កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អអនាគត​ពលរដ្ឋ​ល្អ​​។

លោក​ស្រីហួត យ៉ារី ប្រធាន​មន្ទីរអប់រំ​យុវជន ​និង​កីឡា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា៖ លទ្ធ​ផល​នៃ​អង្គសន្និបាត​ដែល​សម្រេចបាន ជា​វិធានការ​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​ខាងមុខ ក្នុង​គោល​បំ​ណង​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​និង​សមធម៌ ​នៃ​ការអប់រំ​ ។ ដើម្បី​សម្រេចបាន​លទ្ធផល​ទាំងនេះ​បាន​ជោគជ័យ​ត្រូវ​បន្ត​សហការ​ជាមួយ​ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ មន្ទីរជំនាញ​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ជួយឧបត្ថម្ភ​គាំទ្រ​។

លោក​​ស្រីបន្តថា៖ សម្រាប់ឆ្នំាសិក្សាកន្លងមកនេះ មន្ទីអប់រំ បានចុះធ្វើការណែនំា ដល់គ្រប់គ្រឹះស្ថាន​អប់រំទំាង​អស់ត្រូវបន្ដពង្រឹងគុណភាពបង្កើនសមត្ថភាពស្របតាមផែនការយុទ្ធ​សាស្រ្ដវិស័យអប់រំ​(ESP២០១៥​_២០១៨) ក៍ដូចជាយុទ្ធសាស្រ្ដ​ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ជាពិសេសស្របទៅ​តាមកម្មវិធីកំណែ និងត្រូវចេះធ្វើការប្រៀបធៀបនូវសមិទ្ធផលអប់រំដែលអង្គភាពរបស់ខ្លួនជាមួយនិងអង្គភាព ដៃគូដទៃស្របតាមទិសស្លោកថា មានកំណែទម្រង់មានការអភិវឌ្ឍ គ្មានកំណែទម្រង់គ្មានការីកចម្រើន ៕

image (1)

image (2)

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print