កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលរថយន្តសង្រ្គោះចំនួន០១គ្រឿង ជាអំណោយដ៏ថ្លៃថ្លាបំផុត ពីសម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានកិត្តិយសបំផុត ដោយបានរៀបចំអបអរសារទរ ពិធីប្រគល់ និងទទួលរថយន្តសង្រ្គោះចំនួន០១គ្រឿង ជាអំណោយដ៏ថ្លៃថ្លាបំផុត សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ា ជា រតនា និងលោកស្រី ឧកញ៉ា លី ហៀក រតនា និងលោក ឧកញ៉ា សុខ វណ្ណា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជំនួសមុខឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងមូល សូមលំឱ្យនកាយ ថ្លែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំទ្វេរតែងផ្ដល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុត ជួយដល់កងកម្លាំងគ្រប់ប្រភេទ ដោយមិនគិតពីការនឿយហត់ ការលំបាក និង អាយុជីវិត។ លោកបន្តថា៖ យើងខ្ញុំជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ សូមគោរពដឹងគុណ សម្ដេចទាំងទ្វេរ និងប្ដេជ្ញា លះបង់គ្រប់យ៉ាងដើម្បីការពារនូវសុខសន្តិភាព និងការពារមាតុភូមិកម្ពុជា និង អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ក្រសួងការពារជាតិ បទបញ្ជាអគ្គបញ្ជាការ បទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ ។
មុនហ្នឹងបញ្ចប់ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានគោរពជូនពរលោក ឧកញ៉ា ជា រតនា និងលោកស្រី ឧកញ៉ា លី ហៀក រតនា លោក ឌួង អេលីត នាយកពិធីការ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកឧកញ៉ា សុខ វណ្ណា និងប្រតិភូទាំងអស់ជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លាងឃ្លាតឡើយ និងជៀសឆ្ងាយពីជម្ងឺកូវីដ-១៩ ។
ក្នុងនោះដែរលោកឧកញ៉ា ជា រតនា និង លោកស្រី ឧកញ៉ា លី ហៀក រតនា បានឧបត្ថម្ភជាថវិកាសម្រាប់បាយសាមគ្គីចំនួន២៥០០ដុល្លាផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print