​ពេជ្រ​ ម្ទេសខ្មាំង​,​ គុណ​ សំណង​,​ ចាត​ សីហា​ និង​បឺត​ សង្ឃឹម​ ប្រកួត​ដណ្តើម​កៅអី​TIFFY​ SUPER​ FIGHT​ ជុំ​ទី​៣

ចែករំលែក៖

​ភ្នំពេញ​៖​ ការ​ប្រកួត​ប្រដាល់​ជើងឯក​TIFFY​ SUPER​ FIGHT​នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៦​បាន​ឈាន​ដល់​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២​ដណ្តើម​យក​កៅអី​ ឡើង​ទៅ​ប្រកួត​ដំណាក់កាល​ទី​៣​វគ្គ​១\៤​ និង​១\២​ផ្តាច់ព្រ័ត្រ​ ដើម្បី​ឆ្ពោះទៅ​ដណ្តើម​ពានរង្វាន់​ជើងឯក​ TIFFY​ SUPER​ FIGHT​ ទម្ងន់​៥៧​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​អា​រី​ណា​ ។​

ចាត សីហា_1

​ការ​ប្រកួត​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២​ស​ប្តា​ហ៍​ទី​១​តម្រូវ​លើ​កីឡាករ​ ពេជ្រ​ ម្ទេសខ្មាំង​ អ្នក​ប្រដាល់​ក្លិប​អា​រុណ​រះ​កីឡា​ប្រកួត​ជាមួយ​ កីឡាករ​ គុណ​ សំណង​ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ រីឯ​ កីឡាករ​ ចាត​ សីហា​មក​ពី​ក្លិប​អប់រំ​កាយ​កីឡា​ខេត្តឧត្តរមានជ័យ​ជួប​ជាមួយ​ បឺត​ សង្ឃឹម​ របស់​ក្លិប​រ៉ា​ហាប​ស្វាយប៉ាក​ ក្នុង​ការ​ប្រកួត​ ដំណាក់​ទី​២​នេះ​ មាន​រយៈពេល​ត្រឹមតែ​៣​ទឹក​ប៉ុណ្ណោះ​។​

​ជំនួប​រវាង​ពេជ្រ​ ម្ទេសខ្មាំង​ និង​ គុណ​ សំណង​ គឺ​អ្នក​ឈ្នះ​ដំណាក់​ទី​១​ដូច​គ្នា​ ដោយ​ម្ទេសខ្មាំង​វាយ​ឈ្នះ​កីឡាករ​គឿ​ន​ សុខ​ហេង​ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ក្នុង​ទឹក​ទី​២​ខណៈ​ដែល​គុណ​ សំណង​ក៏​វាយ​ឈ្នះ​សុខ​ ទូ​ របស់​ក្លិប​ឃ្លាំងមឿង​កីឡា​ឲ្យ​បោះបង់​កា​ប្រកួត​ក្នុង​ទឹក​ទី​២​ដែរ​។​ទោះបី​យ៉ាង​ក៏​ អ្នក​បរដាល់​ទាំង​២​នាក់​បាន​សំងំ​ហ្វឹកហាត់​អស់​១​ខែ​កន្លះ​ហើយ​ដែរ​ ដើម្បី​វាយ​ដណ្តើម​យក​កៅអី​ជុំ​ទី​៣​ ។​តើ​ពេជ្រ​ ម្ទេសខ្មាំង​ ឬ​ក៏​គុណ​ សំណង​ ជា​អ្នក​ទទួល​បាន​គៅ​អី​វគ្គ​៨​ចុង​ក្រោយ​សម្រាប់​ TIFFY​ SUPER​ FIGHT​ ទម្ងន់​៥៧​ ?​ ។​

​ដោយឡែក​ជំនួប​រវាង​កីឡាករ​ ចាត​ សីហា​ និង​ បឺត​ សង្ឃឹម​វិញ​វគ្គ​១៦​នាក់​នេះ​ក៏​មាន​លក្ខណៈ​តឹងតែង​ ខ្លាំង​ណាស់​ដែរ​ ។​ តាម​តួលេខ​ប្រកួត​ដំណាក់កាល​ទី​១​ ចាត​ សីហា​ វាយ​ឈ្នះ​កីឡាករ​ គួ​ន​ ប៊ុ​ន​ហ៊ី​ម​ របស់​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តសៀមរាប​ដោយ​ពិន្ទុ​ រីឯ​ បឺត​ សង្ឃឹម​ វាយ​ឈ្នះ​ម៉​ន​ រ៉ៃ​យ៉ា​ មក​ពី​ក្លិប​កា​រិ​យា​ ល័យ​ទី​៥​ដោយ​ពិន្ទុ​ដូច​គ្នា​។​ ប៉ុន្តែ​កីឡាករ​ទាំង​២​នាក់​មាន​ចំណុច​ពិសេស​ដូច​ម្យ៉ាង​ម្នាក់​ ដូច្នេះ​កៅអី​វគ្គ​៨​ នាក់​ចុង​ក្រោយ​ពុំ​ទាន់​ប្រាកដ​ថា​ ធ្លាក់​ទៅ​ក្នុង​ដៃ​ ចាត​ សីហា​ ឬ​ក៏​ បឺត​ សង្ឃឹម​ នោះ​ឡើយ​។​

​អ្នក​ប្រដាល់​ទាំង​១៦​នាក់​ដែល​ត្រូវ​ឡើង​ប្រកួត​ជម្រុះ​ដំណាក់កាល​ទី​២​រួម​មាន​ កីឡាករ​ ពេជ្រ​ ម្ទេសខ្មាំង​ក្លិប​អា​រុណ​រះ​កីឡា​ ,​ គុណ​ សំណង​ ក្លិប​គី​សែ​មាន​រិ​ទ្ធ​ ,​ ចាត​ សីហា​ក្លិប​អប់រំ​កាយ​កីឡា​ខេត្តឧត្តរមានជ័យ​ ,​ បឺត​ សង្ឃឹម​ ក្លិប​រ៉ា​ហាប​ស្វាយប៉ាក​ ,​ គង់​ ហ៊ូ​វ​ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​ ,​ យិ​ន​ បូ​រិ​ន​ ក្លិប​អាស៊ី​កីឡា​ ,​ ឡាញ់​ ផល្លា​ក្លិប​អេ​ភូ​ថង​កីឡា​ ,​ ម៉ឺន​ ដា​ ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ ,​ សេន​ កុសល​ ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​,​ ថន​ វាសនា​ក្លិប​នាគរាជ​មាន​ជ័យ​ ,​ ចាន់​ គង់​រាជ​ ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ ,​ ឆាយ​ ម៉េ​ត​ ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ ,​ ឡូញ​ វ៉ា​ន់​ឌី​ ក្លិប​ពន្លឺ​វិបុល​រិ​ទ្ធី​ ,​ រស់​ វិបុល​ ក្លិប​សាល​វ័​ន្ត​កីឡា​ ,​ អ៊ី​ វ៉ា​ន់​ស័​ក្ត​ ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ និង​ ផា​ន​ ផាត់​យុទ្ធ​ ក្លិប​សាល​វ័​ន្ត​កីឡា​

​ក្រៅពី​គូ​វាយ​ដណ្តើម​ពានរង្វាន់​ TIFFY​ SUPER​ FIGHT​ ក៏​នៅ​មាន​ជំនួប​ប្រកួត​រវាង​កីឡាករ​ឈាន​ រស្មី​ មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនគិរី​សងសឹក​ជ័យ​ វណ្ណៈ​មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ។​ កាលពី​ជួប​ប្រកួត​គ្នា​លើក​មុន​ រស្មី​ វាយ​ចាញ់​ វណ្ណៈ​ ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ​ ៕​

គិន សំណង

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print