ការប្រទះឃើញនេះនៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ កុម្ភៈ ២០១៦ នៅក្នុងព្រៃខាងជើងភូមិផ្លោច ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ សាកសពត្រូវបានស្គាល់មានឈ្មោះ ហឿន ភេទប្រុស ឣាយុ៤៥ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ ។
លោកវរសេនីយ៍ត្រីប៑ុត ប៊ុនធឿន ឣធិការនគរាលស្រុកឱរ៉ាល់បានឣោយដឹងថា ក្រោយភ្ញាក់ផ្អើល មានសាច់ញាតិបានមកមើល និងឣះឣាងថា សពបានបាត់ខ្លួនកាលពីថ្ងៃទី១១ ខែមក ២០១៥ មក ពេលនោះបងប្អូនសាច់ញាតិបានតាមរកដែរ តែរកមិនឃើញ ។ រហូតដល់ថ្ងៃភ្ញាក់ផ្អើលនាំគ្នាមកមើល ទើបដឹងថា ជាសាច់ញាតិខ្លួន ។
លោកឣធិការបន្តថា ពេលនេះជំនាញកំពុងតែធ្វើកោសល្យវិច័យលើសាកសព។ សមត្ថកិច្ចនគរបាលជំនាញបានឣោយដឹងថា សពពិតជាធ្វើឣត្តឃាតចងកសម្លាប់ខ្លួនឯងប្រាកដមែន ។
ក្រោយពិនិត្យចប់ សមត្ថកិច្ចបានប្រគល់ឣោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ដោយ៖ សេនាស័ក្តិ










