ខេត្ដព្រះសីហនុ៖ ករណីគ្រោះថ្នាក់ ចរាចរណ៍រថយន្ដបុកចូលផ្ទះប្រជាពល រដ្ឋមួយបានកើតឡើងប៉ុន្ដែសមត្ថកិច្ចពុំុ មានវិធានការទៅលើអ្នកបើកបររថយន្ដ ដែលគេសង្ស័យស្រវឹងស្រាដើម្បីចាត់ការ តាមច្បាប់ចរាចរណ៍ថ្មីនោះទេ ។

ករណីចរាចរណ៍បើករថយន្ដបុកចូល ផ្ទះប្រជាពលរដ្ឋខាងលើនេះបានកើតឡើង នៅវេលាម៉ោង១២រំលងអធ្រាត្រថ្ងៃឈាន ចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្រុម ទី១ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ ។
តាមប្រភពនៅកន្លែងកើតហេតុបាន ឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះ ត្រូវរថយន្ដបុកបំផ្លាញខាងលើនេះមាន ម្ចាស់ឈ្មោះប៉ោ សុផល ភេទស្រី អាយុ ៦២ឆ្នាំ ។ ផ្ទះនេះក្រៅពីការរស់នៅ ម្ចាស់ ផ្ទះបានជួលមួយផ្នែកឱ្យគេធ្វើអាជីវកម្ម ដេរពួក ។
ប្រភពបានបន្ដទៀតថា សម្ភារដែល បានខូតខាតមានទ្វាររមួលចំនួន២ផ្ទាំងបានរងការខូតខាតទាំងស្រុងហើយជញ្ជាំង ផ្ទះក៏ត្រូវបាក់ទាំងស្រុង។ ក្នុងនោះសរសរ ផ្នែកខាងមុខ ម៉ាស៊ីនដេរពួក និងសម្ភារ មួយចំនួនទៀតក៏បានរងការខូតខាតផងដែរ ។
ប្រភពនៅកន្លែងកើតហេតុបានបង្ហើប ថា ក្រោយពីកើតហេតុអ្នកបើកបរថ យន្ដមិនបានរត់គេចទៅណាទេ ហើយបាន សម្របសម្រួលជាមួយនឹងម្ចាស់ផ្ទះដោយ ផ្ដល់សំណង១.៨០០ដុល្លារសម្រាប់សង ថ្លៃការខូតខាតផ្ទះសម្បែង។ ចំណែក សម្ភាររបស់អ្នកជួលដេរពួក អ្នកបើក បរខាងលើនេះបានសងចំនួន៨០០ដុល្លារ ដើម្បីបញ្ចប់កុំឱ្យសមត្ថកិច្ចឈឺក្បាល។
នៅក្នុងករណីខាងលើនេះជនបង្កគ្រោះ ថ្នាក់បានព្យាយាមលាក់បាំងឈ្មោះ ប៉ុន្ដែ ទោះជាយ៉ាងណាមានគេប្រាប់ឱ្យដឹងថា អ្នកដែលបើករថយន្ដបុកចូលផ្ទះប្រជា ពលរដ្ឋខាងលើនេះឈ្មោះ ហុង សុធាង អាយុប្រហែលជា២០ឆ្នាំ មានទីលំនៅ ក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ។ រថយន្ដដែលបុកចូល ផ្ទះនេះម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ ស្លាកលេខភ្នំពេញ 2Q-1789 ដែល ក្រោយសងសំណងទៅម្ចាស់ផ្ទះ ម្ចាស់រថ យន្ដបានបើករថយន្ដយកទៅដាក់កន្លែង ជួសជុលមួយនៅក្នុងក្រុងព្រះសីហនុ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើ សមត្ថកិច្ចមូលដ្ឋានមិនមានវិធានការ តាមផ្លូវច្បាប់ចរាចរណ៍ថ្មីទៅលើជន បង្កតាមផ្លូវច្បាប់ ។ ការមិនចាត់ការ ជនបើកបរបុកផ្ទះប្រជាពលរដ្ឋទៅតាម ផ្លូវច្បាប់នេះគឺជាភាពកំសោយរបស់ សមត្ថកិច្ច ហើយច្បាប់ចរាចរណ៍ថ្មីក៏ ពុំមានន័យអ្វីនោះដែរ កាលបើជននេះ បង្កគ្រោះថ្នាក់រួចមានប្រាក់សងចៀសផុតពីសំណាញ់ច្បាប់ ។ ឆ្លាមសមុទ្រ
ដូច្នេះដើម្បីឱ្យស្មើមុខស្មើមាត់ចំពោះផ្លូវច្បាប់សមត្ថកិច្ចត្រូវតែឃាត់ខ្លួនជន បង្កបញ្ជូនទៅតុលាការ បើទោះជាជន បង្កផ្ដល់សំណងការខូតខាតក៏ដោយដើម្បី កុំឱ្យច្បាប់ចរាចរណ៍ថ្មីក្លាយជាក្រដាសអនាម័យ ៕



ដោយ៖ ឆ្លាម សមុទ្រ










