គ្រោះបំណាក់ដី បំផ្លាញលំនៅឋានចំនួន៣៧ខ្នង និងបានសម្លាប់មនុស្សយ៉ាងតិច១៨នាក់ នៅភាគកណ្តាលប្រទេសនេប៉ាល់

ចែករំលែក៖

អន្តរជាតិ៖ មនុស្សយ៉ាងតិច១៨នាក់បានស្លាប់ និងមនុស្ស២១នាក់ទៀត កំពុងតែបន្តបាត់ខ្លួននៅឡើយ ដោយសារគ្រោះបំណាក់ដីដ៏អាក្រក់មួយនៅភាគកណ្តាលប្រទេសនេប៉ាល់ ខណៈនៅថ្ងៃអាទិត្យទី១៦ ខែសីហានេះ កងកម្លាំងប៉ូលីស និងយោធានេប៉ាល់ កំពុងបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួននោះ

បើតាមទីភ្នាក់ងារព័ត៌មានស៉ីនហួរ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០នេះថា ហេតុការណ៍គ្រោះបំណាក់ដីខាងលើនេះ បានកើតឡើងកាលពីថ្ងៃសុក្រទី១៤ ខែសីហា ថ្មីៗនេះ ហើយមកទល់ឥឡូវសាកសពមនុស្ស១៨នាក់ ត្រូវបានរកឃើញនៅក្នុងស្រុកSindhupalchowk នៃខេត្ត Bagmati Pradesh ភាគកណ្តាលប្រទេសនេប៉ាល់ ខណៈមនុស្ស២១នាក់ទៀត កំពុងតែបន្តបាត់ខ្លួននៅឡើយ។

គួរបញ្ជាក់ថា ក្នុងចំណោមសាកសពមនុស្សទាំង១៨នាក់នោះ មាន១១នាក់ជាកុមារ ៤នាក់ជាស្រ្តី និង៣នាក់ជាបុរស។ មិនតែប៉ុណ្ណោះ គ្រោះបំណាក់ដីនោះ បានបំផ្លាញលំនៅឋានប្រជាជនចំនួន៣៧ខ្នង ក្នុងចំណោមលំនៅឋានសរុបប្រមាណជិត១៧០ខ្នង នៅភូមិមួយឈ្មោះថា Lidi ដែលស្ថិតនៅជម្រាលភ្នំ 

បច្ចុប្បន្នក្រុមអ្នកសង្រ្គោះកំពុងស្វែងរក មនុស្ស២១នាក់ទៀត ដែលកំពុងបាត់ខ្លួននោះ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print