ម៉ូតូស៊ុយហ្ស៊ុយគីLet’s បុកម៉ូតូសណ្ដោងរ៉ឺម៉កគ្មានភ្លើងបំភ្លឺក្រោយរួចខ្ទាតចូលរថយន្តបន្ថែមរបួសធ្ងន់ទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួឲ្យរន្ធត់រវាងម៉ូតូសណ្ដោងរ៉ឺម៉កបើកមិនមានភ្លើងបំភ្លឺផ្លូវត្រូវម៉ូតូបុកពីក្រោយរួចហើយខ្ទាតចូលរថយន្តបណ្ដាលឲ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង២៨នាទីយប់ថ្ងៃទី១៦ ខែសីហាឆ្នាំ២០២០ ស្ថិតផ្លូវជាតិលេខ ០១ ចន្លោះបង្គោលគីឡូម៉ែតក្រ១៣៤និង១៣៥ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ជេត មករា ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ព្រៃត្រុំ ឃុំញ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង
ជិះម៉ូតូម៉ាកស៊ុយសូគីLet’s ពណ៌ សលាយក្រហម ពាក់ផ្លាកលេខ ស្វាយរៀង ១N ១៦៦៣ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កត្រូវបានស្គាល់ឈ្មោះ រ៉េន សុជាតា ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ព្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង
ក្រោយឃើញសភាពការណ៍មិនស្រួលរត់គេចខ្លួនបន្សល់តែម៉ូតូហុងដា Wave ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១A ១១៧៩នឹងកន្លែង។

ប្រភពបន្តថារីឯម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណក៏បានរត់គេចខ្លួនបន្សល់រថយន្ដម៉ាក្ស LEXUS LX ៤៧០ ពណ៌ ស ពាក់ផ្លាកលេខ ស្វាយរៀង ២B ៦៩២៩ ។

បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុមានម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងធ្វើដំណើរពីលិចមកកើត
លើផ្លូវជាតិលេខ ០១ Km ១៣៤និង១៣៥ មិនមានភ្លើងបំភ្លឺផ្លូវខាងក្រោយក៏ត្រូវបុរសជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីLet’s ពណ៌ សលាយក្រហម ក្នុងទិសដៅស្របគ្នាចាប់ហ្វ្រាំងមិនទាន់បុកពីក្រោយពេញទំហឹងរួចក៏ខ្ទាតចូលរថយន្ត ម៉ាក LEXUS LX ៤៧០ ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ២ B ៦៩២៩បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករបួសធ្ងន់ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ចំណែកវត្ថុតាងទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងនិងអូសយកមក រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីដោះស្រាយពេលក្រោយ៕

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print