ក្លិបបាល់ទាត់Sevillaរបស់ប្រទេសអេស្ប៉ាញ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីEuropa League ក្រោយពួកគេយកឈ្នះលើក្រុម បិសាចក្រហម Manchester Unitedរបស់អង់គ្លេសដោយលទ្ធផល ២-១។
ក្នុងការប្រកួតដែលធ្វើឡើងនៅក្នុងទីក្រុងCologne ប្រទេសអាល្លឺម៉ង់ ក្លិបបិសាចក្រហមមានឱកាសនាំមុខមុនដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករBruno Fernandesនៅនាទីទី៩នៃតង់ទីមួយ។
ប៉ុន្តែអតីតខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហមLiverpoolកីឡាករSuso បានជួយក្រុមSevillaតាមស្មើវិញដោយស៊ុតបាល់បញ្ចូលទីទៅលើបិសាចក្រហមនៅនាទីទី២៦វិញ។
Manchester United បានព្យាយាមវាយសម្រុកយ៉ាងខ្លាំងខ្លាទៅលើក្រុមSevillaនៅក្នុងតង់ទី២ប៉ុន្តែវាគ្មានសំណាងល្អសម្រាប់ក្រុមដែលដឹកនាំដោយលោកOle Gunnar Solskjaer ផ្ទុយទៅវិញបែរជាភ្លាត់ស្នៀតឲ្យ ខ្សែប្រយុទ្ធ Luuk de Jong ស៊ុតបញ្ចូលទីទៅលើខ្លួនវិញនៅនាទីទី៧៨។
ក្រុមSevillaបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយរងចាំការប្រកួតរវាងក្រុម Inter Milan និង ក្រុមShakhtar Donetsk ហើយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២២ខែសីហាខាងមុខនេះនៅទីក្រុងCologneប្រទេសអាល្លឺម៉ង់៕ដោយ៖ភារៈ
https://youtu.be/6Z2FOfT3Oz0