សមត្ថកិច្ចនគរបាលបង្ហាញជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀន៧នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានធ្វើការឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀនបានជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃបានចំនួន៧នាក់។

12696319_958990640822663_1301606992_o

យោងតាមមន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នៅវេលាម៉ោង១០ និង៤៥នាយប់នៅភូមិចំនួន២គឺមេភ្លើង និងភូមិ វាលយន្ត សង្កាត់ស្វាយរៀង នគរបាលបានធ្វើការចុះបង្ក្រាបបានជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន៣នាក់ មានទី១ឈ្មោះផាត់ ញ៉ូក ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររស់នៅ ភូមិព្រៃស្នួល ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី២ឈ្មោះភោ សុខរ៉ាឌី ហៅចិន ភេទប្រុស អាយុ២៨ ឆ្នាំមុខរបរជាងកាត់ដេ រស់នៅភូមិបាក់រនាស់សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង និងទី៣ឈ្មោះ សុខ មករា ហៅគោ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកាត់ដេរ រស់នៅភូមិ វាលយន្ដសង្កាត់ ស្វាយរៀង ព្រមទាំងរឹបអូសបានសម្ភារៈមួយចំនួនផងដែរ។

ប្រភពបន្តថាក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ ហើយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលក៏ឈានទៅរកការស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យចំនួន៤នាក់បន្តទៀតនៅចំណុចក្នុងភូមិធ្លក សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង។

ជនសង្ស័យទាំងនោះមានទី១ឈ្មោះហាយភារិន ភេទប្រុស អាយុ២៥ឆ្នាំមុខរបរកសិករ ទី២ឈ្មោះសូហម ភេទប្រុស អាយុ២៦ឆ្នាំមុខរបរកសិករ ទី៣ឈ្មោះសុខវណ្ណឌី ភេទប្រុស អាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដ និងទី៤ឈ្មោះប៊ិន អាយុ១៤ឆ្នាំមុខរបរមិនពិតប្រាកដ និងរកឃើញវត្ថុតាងរួមមានថ្នាំញៀនម៉ាទឹកកក ៧កញ្ចប់ ម៉ូតូចំនួន២គ្រឿង ទូរស័ព្ទ២គ្រឿង ខ្សែដៃ និងលុយខ្មែរមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងចាត់ការតាមច្បាប់៕

12656042_958990647489329_997054612_o

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print