ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកព្រែកហមក្នុងស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្តាល៖ សាកសពបុរសម្នាក់ស្ថិតក្នុងសភាពហើមប៉ោង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹកព្រែកហមបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលដាក់ការសន្និដ្ឋានថា ស្លាប់ដោយសារលង់ទឹកមិនមានជាប់ពាក់ព័ន្ធករីអ្វីផ្សេងឡើយ ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀម សន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ។ ជនរងគ្រោះរូបនេះជាមនុស្សញៀនស្រា ហើយនៅមុនពេលកើតហេតុវេលាម៉ោងល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ១១០ រហូតម៉ូតូអស់សាំងជនរងគ្រោះបានទៅហៅអ្នកលក់សាំងតែគេមិនក្រោកជនរងគ្រោះក៏បានទុកម៉ូតូចោលនៅខាងមុខផ្ទះនោះ ។

ប្រភពដដែលបានបន្តថា ក្រោយមកគេមិនដឹងថាជនរងគ្រោះដើរទៅណានោះទេបាត់ខ្លួន រហូតមិនឃើញចូលផ្ទះវិញ ។ លុះដល់វេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ទើបមានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកព្រែកហម ។ បន្ទាប់ពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និង វិទ្យាសាស្ត្រស្រុកកោះធំសហការជា​មួយ​ជាមួយអាជ្ញាធរចុះទៅពិនិត្យសាកសពជនរងគ្រោះ ។ សមត្ថកិច្ចជំនាញបញ្ជាក់ថា សាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់នោះទេ ជនរងគ្រោះស្លាប់ស្លាប់ដោយសារលង់ទឹកមិនមានជាប់ពាក់ព័ន្ធករីអ្វីផ្សេងឡើយ ។

ក្រោយការពិនិត្យរួចសមត្ថកិច្ចបាន ប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី  ៕

20160204000423

20160204000422

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print