ប្រេ​ស៊ី​ល​ប្រកាសសង្គ្រាម​ជាមួយ​វីរុស​ Zika​ ដែល​ឆ្លង​តាម​រយៈ​សត្វ​មូស​

ចែករំលែក៖

​រដ្ឋាភិបាល​ប្រទេស​ប្រេ​ស៊ី​ល​បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ធ្វើសង្គ្រាម​ប្រឆាំង​ជាមួយ​វីរុស​ហ្សី​កា​ (Zika)​ ដែល​ឆ្លង​តាម​រយៈ​សត្វ​មូស​ ខណៈ​ដែល​វីរុស​នេះ​ឆ្លង​រាលដាល​ស្ទើរ​នៅ​ទូ​ទាំង​ប្រទេស​នោះ​ ។​

_88091770_88091769

​លោកស្រី​ Dilma​ Rousseff​ ប្រធានាធិបតី​ប្រេ​ស៊ី​ល​បាន​ថ្លែង​ថា​ នៅ​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មានការ​ចល័ត​កងទ័ព​រាប់​ពាន់​នាក់​ បុគ្គលិក​រដ្ឋការ​ និង​បុគ្គលិក​ឯកជន​ផង​ដែរ​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​លុប​បំបាត់​ឲ្យ​ទីជម្រក​របស់​សត្វ​មូស​ដែល​ភាគច្រើន​ជ្រក​ពូន​នៅ​ក្បែរ​លំនៅ​ឋាន​ និង​ការិយាល័យ​ផង​ដែរ​នោះ​ ។​

​វីរុស​ហ្សី​កា​ ត្រូវ​ក្រុម​វេជ្ជបណ្ឌិត​លើក​ឡើង​ថា​ មាន​សមត្ថភាព​ធ្វើ​ឲ្យ​ខួរក្បាល​ទារក​នៅ​ក្នុង​ផ្ទៃ​មាតា​ ពុំ​មានការ​លូតលាស់​ ហើយ​ក្បាល​ទារក​នោះ​នឹង​តូច​ខុស​ប្លែក​ពី​ធម្មតា​ នៅ​ពេល​ប្រ​សូត្រ​ចេញពី​ផ្ទៃ​នៃ​មាតា​ ។​

​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​អាសន្ន​ពាក់ព័ន្ធ​វីរុស​ហ្សី​កា​នេះ​ ហើយ​អំពាវនាវ​ឲ្យ​ពិភពលោក​ចូលរួម​ទប់ស្កាត់​ និង​ប្រុង​ប្រយ័ត្ន​ ។​ វីរុស​នេះ​កំពុង​រាលដាល​ខ្លាំង​នៅ​អា​មេ​រិ​ក​ ។​

​មន្ត្រី​សុខាភិបាល​អា​មេ​រិ​ក​ និង​អង្គការសហប្រជាជាតិ​បាន​ស្តីបន្ទោស​ប្រទេស​ប្រេ​ស៊ី​ល​ថា​ មិន​បាន​ចែករំលែក​ព័ត៌មាន​ ក៏​ដូច​វិធីសាស្ត្រ​ក្នុង​ការ​ទប់ស្កាត់​បាន​ទាន់​វេលា​ចំពោះ​វីរុស​នេះ​ ទើប​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទារក​មាន​ក្បាល​តូច​កាន់តែ​ច្រើន​ឡើង​ ។​

​អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ថា​ វីរុស​ហ្សី​កា​នេះ​បាន​និង​កំពុង​ឆ្លង​រាលដាល​ប្រទេស​២៤​ក្នុង​ពិភពលោក​ ។​ មិន​ទាន់​រក​ឃើញ​វាក់​សាំង​សម្រាប់​បង្កា​វីរុស​នេះ​ឡើយ​សម្រាប់​អង្គការ​សុខភាព​ពិភពលោក​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ឥណ្ឌា​ បាន​ប្រកាស​ថា​ ខ្លួន​បាន​រក​ឃើញ​វាក់​សាំង​បង្កា​វីរុស​ហ្សី​កា​នេះ​ហើយ​ ។​

​ក្រុមហ៊ុន​ផលិត​ឱសថ​មួយ​នៅ​ឥណ្ឌា​មានឈ្មោះ​ Bharat​ Biotech​ បាន​ប្រកាស​ថា​ ខ្លួន​បាន​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់​ការពារ​មេរោគ​ដ៏​សាហាវ​ “Zika”​ បាន​មុនគេ​លើ​លោក​។​ បច្ចុប្បន្ន​វ៉ាក់សាំង​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ពិសោធន៍​ជាមួយ​សត្វ​នៅឡើយ​ ហើយ​ក្រុមហ៊ុន​នេះ​កំពុង​ស្វែងរក​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ឥណ្ឌា​ដើម្បី​ព​ន្លឿ​ន​ការ​ពិសោធន៍​និង​ឈាន​ទៅ​ផលិត​ចេញ​ជា​ផ្លូវការ​ផង​។​

​លោក​ Krishna​ Ella​ ប្រធាន​ក្រុមហ៊ុន​ខាងលើ​នេះ​ បាន​អះអាង​ថា​ ក្រុមហ៊ុន​លោក​ជា​ស្ថាប័ន​ឱសថ​ដំបូង​គេ​លើ​លោក​ដែល​សុំ​ប៉ាតង់​សម្រាប់​វ៉ាក់សាំង​នេះ​។​ តែ​លោក​បញ្ជាក់​ថា​ ការ​ពិសោធន៍​វ៉ាក់សាំង​ចំពោះ​សត្វ​និង​មនុស្ស​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ ។​ ដូច្នេះ​ហើយ​លោក​បាន​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​រដ្ឋាភិបាល​ឥណ្ឌា​ដើម្បី​ សម្រួល​ដល់​ដំណើរការ​ស្រាវជ្រាវ​ និង​ ឈាន​ទៅ​ផលិត​វ៉ាក់សាំង​សម្រាប់​ជួយ​ប្រទេស​ដែល​រង​គ្រោះ​ទៀត​៕​

_88091728_88091727

_88091726_88091725

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print