ប្រធានាធិបតីលីបង់ បង្ហាញពីមូលហេតុ មិនព្រមលាលែងចេញពីតំណែង ក្រោយការផ្ទុះ

ចែករំលែក៖

ប្រធានាធិបតីលីបង់ លោក Michel Aoun បានប្រកាសថា លោកមិនលាលែងចេញពីតំណែងក្នុងពេលនេះឡើយ​ បើទោះបីមានការអំពាវនាវពីពលរដ្ឋ​ឲ្យលោកចុះចេញពីតំណែង ក្រោយការផ្ទុះនៅទីក្រុងបេរ៉ូសម្លាប់មនុស្ស ១៧៧នាក់ និង ជាង​៦៥០០នាក់រងរបួស។
ការផ្ទុះទ្រង់ទ្រាយធំបំផុតនៅរដ្ឋធានីបេរ៉ូស​កាលពីថ្ងៃទី ៤ខែសីហា​បានធ្វើឲ្យទីក្រុង បេរ៉ូសខូចខាត​យ៉ាងខ្លាំង និងបង្កឲ្យមានបាតុកម្មកើតឡើងបង្ខំឲ្យរដ្ឋាភិបាល លីបង់លាលែងចេញពីតំណែង កាលពីថ្ងៃទី​១០ខែសីហា​។
ឆ្លើយតបនឹងបទសម្ភាសរបស់បណ្តាញទូរទស្សន៍ BFM របស់បារាំង ស្តីពីការលាលែងចេញពីតំណែង ប្រធានាធិបតី Michel Aoun បានបញ្ជាក់យ៉ាងច្បាស់ថា​«លោកមិនអាចលាលែងចេញពីតំណែងបានឡើយ​ អាចបង្កឲ្យមានចម្លោះប្រហោង វិបត្តិកាន់តែខ្លាំង។ សូមគិតថាបើខ្ញុំលាលែងចេញពីតំណែងនាពេលនេះ ស្ថានភាពប្រទេសជាតិ អ្នកណា ទទួលខុសត្រូវក្នុងការដឹកនាំ ។ បើខ្ញុំលាលេងចេញពីតំណែង គឺត្រូវតែ​បោះឆ្នោតជាបន្ទាន់ ប៉ុន្តែស្ថានភាពនាពេលនេះមិនអាចបោះឆ្នោតបានឡើយ»។
ពាក់ព័ន្ធករណីផ្ទុះ​នៅរដ្ឋធានី​បេរ៉ូ ប្រធានាធិបី​លីបង់ បានបញ្ជាក់ថា​ ការស្រាវជ្រាវ ករណីផ្ទុះ គឺមិនអាចធ្វើឡើងភ្លាមៗបានឡើយ ត្រូវចំណាយពេលជាច្រើនទៀត ។ ជាមួយគ្នានេះដែរ​​ អង្គការសហប្រជាជាតិ បានអំពាវនាវដល់បណ្តាប្រទេស​ចូលរួមជួយដល់ប្រទេស លីបង់អភីវឌ្ឍ ​ទីក្រុងបេរ៉ូសឡើងវិញក្រោយការផ្ទុះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print