លោកស្នងការ ស ថេត ចុះពិនិត្យមើលកងកម្លាំងតាមគោលដៅ ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគបាលទាំងអស់តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ជាមួយការផ្តល់កម្លាំងចិត្ត និងផ្តល់ពីចក្ខុវិស័យការងារ ឱ្យមានស្មារតីសាមគ្គីផ្ទៃក្នុង យកចិត្តទុកដាក់ តាមតួនាទី ភារកិច្ច។

នៅព្រឹកថ្ងៃចន្ទ​ ទី១៧​ ខែសីហា​ ឆ្នាំ២០២០​នេះ​ដែលជាថ្ងៃឈប់សម្រាកសម្រាប់ប្រជាពលរដ្ឋ​ ក៏ដូចជាមន្ត្រីរាជការទូទៅ​ លោកឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជីញចុះត្រួតពិនិត្យដោយផ្ទាល់តាមគ្រប់គោលដៅ​ បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងបាននាំយកជាទឹកសុទ្ធ​ ភេសជ្ជ:​ និងថវិកា​ មួយចំនួនផ្តល់ជូនកងកម្លាំងដែលឈរជេីងប្រចាំការតាមគ្រប់គោលដៅដេីម្បីសម្រួលចរាចរណ៍​ រៀបចំសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាក​៥ថ្ងៃនេះ​ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print