គណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះត្រួតពិនិត្យទីតាំង ខារ៉ាអូខេ.ក្លិបកំសាន្ត ភោជនីយដ្ឋានដែលបេីក ភ្លេង បង្កការរំខានដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ និងលោក វរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ នាយប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២០ វេលាម៉ោង ២៣ និង០០នាទី បានចុះត្រួតពិនិត្យលេីទីតាំង ដែលសង្យ័យបេីកខារ៉ាអូខេ និង ក្លិបកំសាន្ត បារបែបបរទេស  និងភោជនីយដ្ឋាន ដែល បេីកភ្លេង បំពងសំលេង បង្កការរំខានដល់ប្រជាពលរដ្ឋចំនួនសរុប ១១ទីតាំងនៅក្នុងភូមិសាស្រ្ត ខណ្ឌ ដូនពេញ ជាលទ្ធផល មានចំនួន ហាងយីហោ ហេបភីណេស ដែលមានទីតាំង ផ្ទះលេខ ៨៥ ផ្លូវលេខ ៦៣ ភូមិ ៩ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ។

ហាងយីហោ ដឹស្កាយប៊ិសស្តូល ដែលមានទីតាំងផ្ទះលេខ ១០ ផ្លូវលេខ ៦៣ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ដែលបាន អនុវត្តន៍តាម គោលការណ៍ របស់ ក្រសួងសុខាភិបាល របស់ រាជរដ្ឋាភិបាល និងទីតាំងចំនួន ០៩ទៀត ដែលមិនគោរពតាមការណែនាំ របស់មូលដ្ឋាន ក៏ដូចសេចក្តីណែនាំក្រសួងសុខាភិបាល របស់ រាជរដ្ឋាភិបាល អំពី ការរីករាលដាល នៃជំងឺ កូវីដ-១៩ ដោយមានការចាក់ភ្លេង បំពងសំលេងលឺខ្លាំង បង្កអោយមានការរំខានការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កអោយកកស្ទះចរាចរណ៍តាមបណ្តោយផ្លូវលេខ ៥១  ជារៀងរាល់ថ្ងៃ រួមទាំង មិនគោរពតាម ការណែនាំ និង កិច្ចសន្យា របស់គណៈបញ្ជារការឯកភាពចំនួន០៣ ដងរួចហេីយ ដូចជាទីតាំង៖ 

១/ហាងយីហោ អូប៉ាម៉ា 

២/ហាងយីហោ ២៤ម៉ោងឌ្រីង

៣/ហាងយីហោ ដឺម៉ូន

៤/ហាងយីហោ សាញ់ នី

៥/ហាងយីហោ ខេ អេក ផាប់ (KH Pub)

៦/ហាង យីហោ ប្រូ អេន សុីស (Bro& Sis)

៧/ហាងយីហោ ដប់ប៊ល អេ

៨/ហាងយីហោ ម៉ូដូ ( Modo)

៩/ហាងយីហោ ផ្លាយ ( Fly)

ជាលទ្ធផល កំលាំងគណៈបញ្ជាការឯកភាព បានសំរេចដកហូត ឧបករណ៍ សំរាប់ចាក់ភ្លេង មាន ( ធុងបាស់ អំភ្លី ) និងអោយម្ចាស់ទីតាំងទាំង០៩ ធ្វេីកិច្ចសន្យា និងបិទអាជីវកម្ម ជាបណ្តោះអាសន្ន។

ក្នុងករណីម្ចាស់ទីតាំងនៅតែមិនអនុវត្តតាមការណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមានដកហូតអាជ្ញាប័ណ្ណ និងបិទទីតាំងអាជីវកម្មនេះតែម្ដង៕ ដោយ៖ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print