ក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា ចាន់ឡា និង លោកអនុសេនីយ៍ឯក សាន សុធា តំណាងឲ្យលោកវរៈសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ពុទ្ធ ច័ន្ទថន ជំនួយការមន្ទីរផែនការប្រតិបត្តិការ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ២.០០០.០០០រៀល, ទឹកសុទ្ធ០២កែស, ភេសជ្ជៈ២កែស, មី២កែស, ផ្លែឈើស្រស់១កន្ត្រក ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print