សម្តេចតេជោ ៖ មិនសុំពន្យាពេលការវិលត្រឡប់របស់កងទ័ពមួកខៀវកម្ពុជានិងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅមុននេះបន្តិច នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានមានប្រសាសន៍លើ Facebook ផ្លូវការថា៖ ក្រោយពីទទួលបាននូវពេល
វេលាជាក់លាក់នៃការវិលត្រឡប់និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជាដែល
រៀបចំដោយអង្គការសហប្រជាជាតិ។
នៅព្រឹកនេះខ្ញុំបានសម្រេចឡើងវិញ
គឺមិនសុំពន្យាពេលការវិលត្រឡប់របស់
កងទ័ពមួកខៀវកម្ពុជានិងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ។
សម្តេចបានថ្លែងបន្តថា៖ ការរៀបចំពេលវេលារបស់អង្គការសហ
ប្រជាជាតិបានផ្តល់ឱ្យយើងរៀបចំការ
ធ្វើចត្តាឡីស័កបានងាយស្រួលដើម្បី
ទប់ស្កាត់ការនាំចូលកូវីដ១៩មកក្នុង
ប្រទេសនោះគឺ៖
១.មកពីប្រទេសម៉ាលី ខែកញ្ញា២០២០
២.ស៊ូដង់ខាងត្បូង ខែតុលា២០២០
៣.អាហ្រ្វិកកណ្តាល ខែវិច្ឆិកា២០២០
៤.លីបង់ ខែមករា២០២១
សម្តេចសូមនាយទាហាននាយទាហានរងនិងពលទាហានដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើរៀបចំខ្លួនដើម្បីវិលត្រឡប់និងសូមនាយទាហាននាយទាហានរងនិងពលទាហានដែលនឹងត្រូវ ទៅជំនួសរៀបចំខ្លួនចេញដំណើរតាម
ការចាត់ចែងរបស់ក្រសួងការពារជាតិ
និងអង្គការសហប្រជាជាតិ។
សម្តេចមានប្រសាសន៍លើកឡើងថា៖ បើទោះបីកម្ពុជាជាប្រទេសក្រីក្រនិង
កំពុងប្រឈមជាមួយកូវីដ-១៩បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវ
កម្ពុជាត្រូវទៅកំពុងមានការវាយលុក
ដោយកូវីដ១៩ក៏ដោយក៏រាជរដ្ឋាភិបាល
កម្ពុជានិងកងទ័ពរបស់ខ្លួនមិនបោះបង់
ចោលភារកិច្ចក្នុងការចូលរួមថែរក្សា
សន្តិភាពនៅតាមប្រទេសនានាក្រោម
ឆត្ររបស់អង្គការសហប្រជាជាតិ
នោះឡើយ។
សម្តេចថ្លែងថា៖ យើងចូលរួមដោយស្ម័គ្រចិត្តនិងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print