បើករថយន្តមកឈប់អែបចិញ្ចើមផ្លូវបម្រុងចុះបត់ជើងតូចត្រូវរថយន្តមួយគ្រឿងទៀតមកបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នកបើករថយន្ដម៉ាក vistoម្នាក់បានបើករថយន្តមកឈប់អែបចិញ្ចើមផ្លូវបម្រុងចុះបត់ជើងតូចត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាកcamry បាឡែនបុកពីក្រោយរងការខូចខាតយ៉ាងដំណំ។

​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ខាងកើតកុងស៊ីកាប់ជ្រូកប្រមាណជាង៥០ ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ បេីតាមការរៀបរាប់ពីម្ចាស់រថយន្តរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកvistoពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AF-7691ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានអែបរថយន្តចូលអែបចិញ្ចើមផ្លូវឈប់បម្រុងចុះពីលើរថយន្តទៅបត់ជើងតូចខណៈនោះក៏ស្រាប់តែមានរថយន្តcamry បាឡែន មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA-0946បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកធ្វើដំណើរមកពីក្រោយបុករថយន្តរបស់គាត់ពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។បន្ទាប់មកក៏បានចរចាគ្នាអស់រយៈពេលជាងកន្លះម៉ោងនៅមិនត្រូវគ្នាទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកដល់។ខណៈសមត្ថកិច្ចចុះកំពុងសួរនាំស្រាប់តែម្ចាស់រថយន្តបង្កឡើងបើករថយន្តបម្រុងរត់គេចខ្លួនចេញពីកន្លែងកើតហេតុតែរថយន្តដាច់កាឡេកង់ខាងមុខទៅលែងរួច។

​ ក្រោយមកទៀត​ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្តទៀតទើបខាងភាគីបង្កបានចេញសំណងទៅឲ្យខាងភាគីរងគ្រោះចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print