បើករថយន្តងោកមួយភាំងរេចង្កូតឡេីងលេីខឿនពុះចែកទ្រូងផ្លូវទៅបុកដើមឈើតូចបាក់អស់១ដើមនិងបន្តទៅបុកបង្គោលភ្លើងបាក់រាបដល់ដី

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតបានបើករថយន្តតាកូម៉ាយ៉ាងលឿនតាមបណ្ដោយផ្លូវលេខ២១៧ ខណៈមកដល់ចំណុចជិតវត្តស្ទឹងមានជ័យ ក៏រេចង្កូតមកឆ្វេងដៃឡើងលើកខឿនពុះចែកទ្រូងផ្លូវបុកដើមឈើបាក់អស់មួយដើមតូចហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីអស់មួយដើមទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃអង្គារទី១៨ ខែសីហា ឆ្នាំ២០២០នៅចំណុចជិតវត្តស្ទឹងមានជ័យប្រមាណ៥០ម៉ែត្រស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល 2A-8795 បើកបរដោយយុវជនម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់។

​ តាមសម្ដីយុវជនដែលជាបើករថយន្តបង្កបានប្រាប់ឲ្យដឹងថា ពេលគាត់បើករថយន្តតាមបណ្ដោយផ្លូវ លេខ២១៧ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុខាងលើរូបគាត់ងោកមួយភាំងធ្វើឱ្យរេចង្កូតទៅឆ្វេងដៃឡើងលើខឿនពុះចែកទ្រូងផ្លូវទៅបុកដើមឈើតូចបាក់អស់១ដើមនិងបន្តទៅបុកបង្គោលភ្លើងបាក់រាបដល់ដីអស់មួយដើមទៀត តែក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះទេ។

​ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print