ថ្ងៃនេះ មិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសជូនព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះ មិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះទេ ហើយករណីជាសះស្បើយក៏មិនមានដែរ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖
-អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់)។
-ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៣៨នាក់ (ស្មើនឹង ៨៧.១៨% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៥០នាក់ និងបុរស១៨៨នាក់។
-អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៣៥នាក់៖ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ២៧នាក់ (ស្ត្រី ០៣នាក់ និងបុរស ២៤នាក់) នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន ០៣នាក់ ជាបុរស នៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ មានចំនួន០៤នាក់ ជាបុរស នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានចំនួន ០១នាក់ (ស្ត្រីជនជាតិកាហ្សាក់ស្តង់)៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print