មានប្រធានាធិបតីប្រទេសមួយចំនួនបានប្រកាសស្ម័គចិត្តធ្វើតេស្តវ៉ាក់សំាងប្រឆាំងកូវីដ​-១៩របស់រុស្ស៊ី

ចែករំលែក៖

មេដឹកនាំប្រទេសមួយចំនួននៅទ្វីបអាស៊ី​ អាមេរិកឡាទីន អាមេរិកខាងជើង បានប្រកាសថា នឹងក្លាយជាបុគ្គលទី​១ស្ម័គ្រចិត្តចាក់វ៉ាក់សំាង​ប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ី​។ សកម្មភាពខាងលើកើតឡើងក្រោយពេលប្រទេសមួយចំនួន ក្នុងនោះមានអាមេរិក និងអឺរ៉ុប បង្ហាញការសង្ស័យ​ពីកម្រិតសុវត្ថិភាព​ ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រធានាធិបតី ម៉ិចស៊ីកូលោក​Lopez Obradorបានប្រកាសថា ​លោកមានបំណងចង់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ីមុនគេបង្អស់​ដើម្បីបញ្ជាក់ពីកម្រិតសុវត្ថិភាពនិងគុណភាព។​ ប្រធានាធិបតិ​Lopez Obrador បញ្ជាក់ថា​«ខ្ញុំជាមនុស្សដំបូងគេចាក់វ៉ាក់សាំងរបស់រុស្ស៊ី​»។
ម៉ិចស៊ីកូជាប្រទេសជិតខាងអាមេរិក មានភាពជិតស្និទ្ធជាមួយអាមេរិក ហើយមានករណីឆ្លងកូវីដ​-១៩​ជាង កន្លះលាននាក់ហើយ​និងស្លាប់​ជាង​៥៧ពាន់នាក់​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ម៉ិចស៊ីកូបញ្ជាក់ថា ប្រទេសនេះត្រូវទិញវ៉ាក់សាំង ២០០លានដូសទើបគ្រប់គ្រាន់​។
រុស្ស៊ីបញ្ជាក់ថា វ៉ាក់សាំងSpunik Vប្រឆាំងកូវីដ​-១៩ គឺមានសុវត្ថិភាពល្អនិងមានប្រសិទ្ធភាពខ្ពស់​ដោយឆ្លងកាត់ការត្រួតពិនិត្យពីក្រុមអ្នកជំនាញយ៉ាងយកចិត្តទុកដាក់បំផុត។ ចំណែកការមន្ទិលសង្ស័យ​ពីបណ្តាប្រទេសលោកខាងលិច គឺជារឿងធម្មតា ក្នុងការប្រកួតប្រជែងលើទីផ្សារវ៉ាក់សាំងតែប៉ុណ្ណោះ ដោយសារតែលោកខាងលិចមិនទាន់មានវ៉ាក់សាំងទើបវាយប្រហារទៅលើគូប្រជែងបែបនេះ។
ក្រៅពីប្រធានាធិបតីម៉ិចស៊ីកូ នៅមានប្រធានាធិបតី វេណេហ្ស៊ុយអេឡា ហ្វីលីពីន ក៏បង្ហាញពីគោលបំណងចង់ចាក់វ៉ាក់សាំងកូវីដ​-១៩ Spunik V របស់រុស្ស៊ីមុនគេបង្អស់ផងដែរ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print