ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលសមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្តប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោកហោ ហឿន អនុប្រធានផ្នែក បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថាន ក្នុងមូលដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២០ ។
ប្រតិបត្តិការចុះអនុវត្តការងារខាងលើនេះ មានដូចខាងក្រោម៖
១/ដាក់កម្លាំងទប់ស្កាត់ និងសម្របសម្រួលប្រជាពលរដ្ឋមកតវ៉ានៅមុខភូមិគ្រឹះសម្តេចតេជោ។
២/.បន្តចុះរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប និងរុះរើតុ កៅអី ផើងផ្កា ការសាងសង់រឹងមាំ នៅលើចិញ្ចើផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ និងផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្តាលទី១ ជាលទ្ធផល៖ ផ្លូវលេខ ១៣៦ មានចំនួន ៤៦ទីតាំង កាត់យ៉ាបសរុបបានចំនួន ៤៥/៤៦ទីតាំង នៅសល់០១ទីតាំង ។ ផ្លូវលេខ ១៣០ មានចំនួន ៣០ទីតាំង កាត់យ៉ាបសរុបបានចំនួន ២៨/៣០ទីតាំង នៅសល់ ០២ទីតាំង ។ ផ្លូវលេខ ១១៨ មានចំនួន៣៥ទីតាំង កាត់យ៉ាបថ្មីចំនួន ០១ទីតាំង សរុបបានចំនួន ៣៥/៣៥ ទីតាំង និងផ្លូវលេខ ១១០ មានចំនួន ១១ទីតាំង កាត់យ៉ាបសរុបបានចំនួន ១០/១១ទីតាំង នៅសល់ ០១ទីតាំង។
៣/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុមហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១៣ ១៣៦ ១០៨ ១៤៤ ១៤៨ ជាលទ្ធផល៖ ចាក់សោកង់រថយន្តចតឥតសណ្តាប់ធ្នាប់ទុកនៅនឹងកន្លែងចំនួន០៣គ្រឿង និង អប់រំណែនាំអ្នកលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។
៤/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤១៧២ ១៧៨ ១៧៤ និងប្រើម៉ាស៊ីនបូមដី សំរាម ស្លឹកឈើ សំអាតតាមសួនច្បារមុខព្រះបរមរាជវាំង សួនវិមានឯករាជ្យ ៕ដោយ៖ស តារា