ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍និរោធ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណី លួចម៉ូតូ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅដីឡូត៍គ្មានលេខ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះគឹម គ្រឿង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ចាប ស្នាក់នៅភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌ ច្បារអំពៅ។
+ជនសង្ស័យឃាត់ខ្លួនឈ្មោះឈួន ជី ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត បានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុ ជនរង គ្រោះទុកម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ ១BL-៣៨៨៤ នៅចំណុចកើតហេតុ រួចដើរទាក់ចាប ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះឈួន ជី និងឈ្មោះប៉ើន នាំគ្នាលួចម៉ូតូជនរងគ្រោះបណ្តើរចេញ បានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញ នាំគ្នាដេញចាប់បានជនសង្ស័យម្នាក់ឈ្មោះឈួន ជី រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យឈ្មោះ ប៉ើន បានរត់គេចខ្លួនបាត់។
ជនសង្ស័យឈ្មោះឈួន ជី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខាងលេីនេះក៏មានពាក់ព័ន្ធប្រេីប្រាស់គ្រឿងញៀនផងដែរ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសុំណុំរឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ភារ៉ា ដង្កោ