មិត្តស្រីរបស់Cristiano Ronaldo បង្ហោះសារមួយឃ្លាធ្វើឲ្យអ្នកគាំទ្រច្រណែន

ចែករំលែក៖

​តារាបង្ហាញម៉ូត Georgina Rodriguez ដែលជាមិត្តស្រី របស់កីឡាករ Cristiano Ronaldo បានបង្ហាញរូបភាពដ៏ផ្អែមល្ហែម

របស់ពួកគេនៅក្នុងដំណើរកំសាន្តលើទូកដ៏ធំដែលមានតម្លៃរហូតដល់ទៅ5,5លានផោនក្នុងថ្ងៃសម្រាករបស់ពួកគេទាំងពីរ។

​រូបភាពដែលបានបង្ហាញពីការអោបថើបរបស់កីឡាករវ័យ៣៥ឆ្នាំCristiano Ronaldo​ ជាមួយនឹងមិត្តស្រីនេះ វាបានធ្វើឲ្យអ្នកគាំទ្ររបស់ពួករំភើបនឹងរីករាយជំនួសអមជាមួយនឹងទេសភាពពេលថ្ងៃលិចដ៏សែនរ៉ូម៉ែនទិច។

​ប៉ុន្តែនាង Georgina Rodriguezបានបន្ថែមសារមួយឃ្លាជាមួយនឹងរូបភាពដែលនាងបានផុសលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រនាងកាន់តែច្រណែននឹងវាសនារបស់នាង។

ឃ្លាមួយដែលGeorgina Rodriguezបានបង្ហោះជាមួយនឹងរូបភាពអោបគ្នាលើសាឡុងបានសរសេរថា “ខ្ញុំមានអារម្មណ៍ថាមានសំណាងខ្លាំងណាស់។”

ពាក្យមួយឃ្លានេះពិតជាចង់បង្ហាញថានាងមានក្តីសុខពេលដែលបានមកកំសាន្តជាមួយនឹងគូស្នេហ៍ដែលជាតារាបាល់ទាត់ដ៏ល្បីល្បាញរបស់ពិភពលោក។

ពួកគេទាំងពីរកំពុងតែរស់នៅជាមួយគ្នាជាមួយនឹងកូន៤នាក់៕ ដោយ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print