ស្រវឹងស្រាឡើងធ្វើដំបូលផ្ទះរអិលជើងធ្លាក់ដល់ដីស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ÷បុរសម្នាក់បានរអឹលជើងធ្លាក់ពីលើដំបូលផ្ទះកំពុងសាងសង់បណ្តាលឲ្យបាត់បង់ ជីវិតយ៉ាងអាណោចអាធ័មគ្រាដែលស្រវឹងស្រាហើយឡើងធ្វើដំបូលផ្ទះឲ្យគេ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០វេលាម៉ោង២និង៣០នាទីនៅ ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាលស្រុកសន្ទុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ លាង អ៊ន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ធ្វើស្រែនិងឆ្លៀតពេលទំនេរធ្វើជាងផ្ទះ មានទីលំនៅភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោកខេត្តកំពង់ធំ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងធ្វើដំបូលផ្ទះឲ្យគេស្រាប់តែរអិលជើងបណ្តាលឱ្យធ្លាក់ដល់ដីស្លាប់តែម្តងខណ:ផឹកស្រាស្រវឹង។
បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយធ្លាក់ពីលើផ្ទះប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print