គេនាំគ្នាដើរស្ងាត់ភូមិ ស្រាប់តែបបួលគ្នាមកសេពគ្រឿងញៀន ត្រូវសមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ ឃាត់​ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល​៖​ ជនសង្ស័យ​ពីរ​នាក់ កំពុងតែនាំគ្នាសេបគ្រឿងញៀនយ៉ាងសប្បាយក្នុងភូមិ ស្រាប់តែ​ត្រូវ​កម្លាំងសមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ ប្រទះឃើញក៏ឃាត់​ខ្លួនជាក់ស្តែង ​រួម​ជាមួយ​ថ្នាំ​ញៀន​ និង​វត្ថុ​តាង​មួយ​ចំនួន​ ។

ករណីឃាត់ខ្លួនករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡេីង​នៅ​ថ្ងៃទី១​៨​ ខែសីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង២១និង៣០នាទី​នៅចំណុច​ភូមិ​ព្រែក​ថ្មី​ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល​ ។

​លោក​ អនុសេនីយ៍ឯក​ សែម​តារ៉ារាជ​ នាយ​ប៉ុស្ដិ៍​ស្តី​ទី​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​រួមមាន៖ ១-ឈ្មោះ​ ផាន​ ធារ៉ា​ ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​មុខរបរ​កសិករ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ថ្មី​ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល​(ឃាត់​ខ្លួន​) និង២- ឈ្មោះ ប៉ូ​ លាង​ហាក់​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឈេីទាល​ឃុំ​ស្វាយ​រមៀត​ស្រុក​ខ្សាច់កណ្ដាល​ខេត្ត​កណ្ដាល​(ឃាត់ខ្លួន) ។

លោកនាយ​ប៉ុស្ដិ៍​ស្តី​ទី​រូបនេះ បន្ត​ថា​ ចំណែកវត្ថុ​តាង​ចាប់យកពីជន​សង្ស័យ​ទាំង​ពីរ​នាក់​រួម​មាន​៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១​កញ្ចប់​តូច​ សំភារៈ​សម្រាប់​បេីប្រាស់គ្រឿង​ញៀន​​មួយចំនួន​ ។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា​ មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាបករណីខាងលើនេះ នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍​ព្រែក​អញ្ចាញ ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​មុខ​កំពូល​ បាន​​ចុះ​បង្ក្រាប​ករណី​រក្សាទុក ​និង​ប្រើ​ប្រាស់​​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ពេលទៅដល់ចំណុចកេីត​ហេតុ​ក៏ឃើញជនសង្ស័យ​ខាង​លេី​កំពុងតែ​ប្រើ​ប្រាស់​គ្រឿង​ញៀន រួច​ក៏ឃាត់ខ្លូនដេីម្បីសួរនាំឆែកឆេររកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូចក៏ឃាត់ខ្លួនតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះផាន ធារ៉ា​ បាន​សារភាព​ថា​គ្រឿង​ញៀន​ចំនួន​០១កញ្ចប់​តូច​ ​ខ្លួន​រេីស​បាន​នៅ​ក្នុង​រោង​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​ ​ភូមិ​ព្រែក​ថ្មី​ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល​ ។ បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុក​មុខ​កំពូល​​ សំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print