ខេត្តក្រចេះ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តពណ៌ត្រេអុីមួយគ្រឿងបើកបុក
ពេញទំហឹង ហើយអ្នកបើកបររត់គេចខ្លួនបាត់ភ្លាមៗដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលឱ្យមនុស្សម្នាក់ដ្លាប់នៅនឹងកន្លើងកើតហេតុភ្លាមៗនោះបានកើតឡើងនៅវេលាម៉ោង៧ៈ៣០ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២០ត្រង់ចំណុចផ្លូវជាតិលេខ៧៦ ស្នួល-កែវសឹម ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតក្នុងភូមិគ្រញូងសែនជ័យខាងជេីង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូហើយត្រូវរថយន្តបុកស្លាប់នោះឈ្មោះ ហាល់ ប៉ាក់ ភេទ ប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម អត់ស្លាកលេខ បេីកបរ
ពីទិសពីត្បូងទៅជេីង ។
ប្រភពបន្តថា ដោយសារតែការជិះម៉ូតូឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឱ្យរថយន្តនោះបុកយ៉ាងពេញទំហឹងតែម្តង ។
ឯរថយន្តបង្ករហេតុនោះម៉ាកហ្វដអេវេីរែស ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ02. 2-6568 បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកេីត ពេលមកដល់ចំណុចកើតហេតុក៏បុកម៉ូតូយ៉ាងពេញទំហឹងតែម្តង។
បន្ទាប់ពីកើតហេតុអ្នកបេីកបរក៏បានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចបានរឹបអូសយកវត្ថុតាងមានម៉ូតូខូចខាតធ្ងន់ធ្ងរមួយគ្រឿង និង រថយន្តខូចខាតស្រាលមួយគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដេីម្បីបន្តនីតិវិធីតាមក្រោយ ៕ ដោយ ជីវ័ន្ត