គួរឈប់ប្រព្រឹត្តរបរនេះទៅមើលចុះសង្វេគណាស់តខ្សែភ្លើងឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងទឹកប្រឡាយ ដោយសារឆ្លងចរន្តអគ្គីសនី នៅគ្រាដែលគាត់ព្យាយាមរាយខ្សែភ្លើងចេញពីផ្ទះ ឆ្ពោះទៅទិសខាងជើងដើម្បីឆក់ត្រី ប៉ុន្តែជាអកុសលក៏ភ្លាត់ស្នៀតឆក់ខ្លួនឯងបែបនេះ ។

ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃអង្គារ ១៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងទឹកប្រឡាយខាងជើងផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ៧០ម៉ែត្រ ស្ថិតនៅភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ឃន ឃី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះបានរាយខ្សែភ្លើងចេញពីផ្ទះចំនួន២ដុំ ភ្ជាប់ជាមួយឬស្សីមានដែកប្រវែងប្រមាណជាង៣ម៉ែត្រ ចំនួន២កំណាត់ ក្នុងគោលបំណងឆក់ត្រីប៉ុន្តែក៏ត្រូវភ្លាត់ស្នៀតបែបនេះ ។ករណីនេះសមត្ថកិច្ចបានសហការគ្នា ចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មុនធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ÷ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print