សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះសូវ គឹមលីម អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលផ្លូវបេតុង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
២-ឈ្មោះនៅ ប្រុសពៅ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលជាមួយគ្នា មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
លោកអធិការនគរបាលខណ្ឌឫស្សីកែវបន្តថា សម្ភារដកហូតរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាចំនួន៨កញ្ចប់ (កញ្ចប់តូចចំនួន០១)
២-ថង់សម្រាប់ច្រក និង ឧបករណ៍ជក់មួយចំនូន
៣-ទូរស័ព្វចំនួន៣គ្រឿង
៤-ប្រាក់ចំនួន៩៥០០រៀល។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ជីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print