Bayern Munichឡើងទៅប៉ះParis St Germainនៅវគ្គផ្តាច់ព្រ័ត្រChampions League

ចែករំលែក៖

ម្ចាស់ជើងឯកអាល្លឺម៉ង់Bayern Munichបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីChampions Leagueបន្ទាប់ពីពួកគេបានយកឈ្នះទៅលើក្រុមOlympique Lyonnais របស់ប្រទេសបារាំងដោយលទ្ធផល៣-០រួចមក។

ក្លិបLyonដែលបានទំលាក់ក្រុមខ្លាំង Juventus និង​Manchester Cityបានវាយសម្រុកខ្លាំងនៅដើមតង់ទី១ក្នុងរយះពេល១៧នាទីដំបូង ប៉ុន្តែកីឡាករGnabry របស់ក្លិបBayern Munichអាចស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អនៅនាទីទី១៨វិញ ហើយកីឡាករសញ្ជាតិអាល្លឺម៉ង់ដដែលនេះបានទាត់បាល់បញ្ចូលទីបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៣៣។ ចំណែកការប្រកួតនៅក្នុងតង់ទី២ ក្រុមទាំងពីរបានវាយសម្រុកគ្នាទៅវិញទៅមក ដោយLyonពុំមានវាសនាស៊ុតបំប៉ោងសំណាញ់ទីរបស់ក្រុមBayern Munichនោះទេ មិនត្រឹមតែប៉ុណ្ណោះ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញRobert Lewandowskiក៏បានតែតបាល់បញ្ចូលទីមួយគ្រាប់ទៀតនៅនាទីទី៨៨ធ្វើឲ្យចប់ការប្រកួតBayern Munichឈ្នះក្នុងលទ្ធផល៣-០

Bayernសង្ឃឹមថានឹងបានឈ្នះជើងឯកChampions Leagueជាលើកទី៦របស់ខ្លួនពេលប៉ះនឹងក្រុមParis St Germainនៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ ក្រោយពួកគេបានយកឈ្នះលើក្រុមខ្លាំងជាច្រើនដូចជា​Chelsea, Barcelona និង Lyon។ ក្រុមBayern ដែលដឹកនាំដោយលោកHansi Flickនេះមិនទាន់ចាញ់មួយប្រកួតនៅឡើយទេក្នុងកម្មវិធីChampions League ក្នុងឆ្នាំ២០២០នេះ៕ដោយ៖ភារៈ

https://youtu.be/pZxBADXIQlo

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print