ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង៣ម៉ឺននាក់ មកដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរីរយៈពេល៣ថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០២០នេះថាភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុប៣២.២០៥នាក់ក្នុងនោះភ្ញៀវអន្តរជាតិចំនួន១២៤នាក់ បានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានានៅក្នុងខេត្តរតនគិរីរយៈពេល៣ថ្ងៃ(១៧១៨១៩ខែសីហា ឆ្នាំ២០២០)

បើតាមសម្តីភ្ញៀវរទេសចរម្នាក់ មកពីរាជធានីភ្នំពេញ បាននាំក្រុមគ្រួសារមកលេងក្នុងខេត្តរតនគិរី បានសម្តែងនូវការសប្បាយរីករាយនិងថ្លែងអំណរគុណសន្តិភាព ដែលសន្តិភាពនេះបានអនុញ្ញាតឲ្យគាត់និងក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅបាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ ជាមួយនឹង ទឹកមុខស្រស់ស្រាយសប្បាយចិត្ត្តបើទោះបីក្នុងវិបត្តិជំងឺកូវីដ១៩ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពួកគាត់ខ្លះៗក៏ដោយ។ ភ្ញៀវ ទេសចររូបនេះក៏បានសម្តែងនូវភាពកក់ក្តៅក្នុងចិត្តដែលឃើញវិធានការសុខាភិបាលត្រូវបានអាជ្ញាធរខេត្តធ្វើការរឹតបន្តឹងនៅគ្រប់ទីកន្លែងដើម្បីបង្ការការពារកាចម្លងជំងឺកូវីដ១៩ផងដែរ។

ដោយឡែកលោក ង៉ែត ពិទូ ក៏បានគូសបញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មីនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាពិសេសបានដាក់ចេញនូវវិធានការសុខាភិបាលបានយ៉ាងល្អ ធ្វើអោយការដើរកំសាន្តរបស់ប្រជាពលរដ្ឋ ទទួលបានភាពសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅក្នុងចិត្ត។

លោកបន្តថា កត្តាដែលនាំឲ្យពលរដ្ឋដើរលេងកម្សាន្តបានច្រើនបែបនេះ គឺពឹងផ្អែកជាសំខាន់ទៅកត្តាមួយចំនួនដូចជា កត្តាសុខសន្តិភាពស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់, ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print