ខេត្តបាត់ដំបង÷បុរសចំណាស់មានវ័យជាង៦០ឆ្នាំម្នាក់ហាក់មានតណ្ហាក្រាស់នៅមានកម្លាំងអារម្មណ៍ផ្លូវភេទមាំមួន បានល្បួងនាងក្រមុំម្នាក់នៅផ្ទះក្បែរគ្នាយកទៅរំលោភនៅគុម្ពព្រៃក្នុងរយៈពេល២ខែបានសម្រេចដល់ទៅបីដង ប៉ុន្តែចុងក្រោយបានបែកធ្លាយរឿងដឹងដល់ម្ដាយជនរងគ្រោះទើបប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតាកំហូចនេះតែម្ដង។
សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្ត្រីវ័យ ៤១ ឆ្នាំអាត្រូវជាម្ដាយនាងក្រមុំរងគ្រោះ រស់នៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចូលខ្លួនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល បួរ ដោយបានចោទប្រកាន់ទៅលើបុរសវ័យ ៦០ ឆ្នាំ ឈ្មោះ ហេង រស់នៅជិតខាងគ្នា ថាបានចាប់រំលោភកូនស្រីរបស់គាត់ឈ្មោះ ស ស ឡ អាយុ ២៤ ឆ្នាំ រហូតបានសម្រេចចំនួន ៣ លើក នៅព្រៃខាងក្រោយផ្ទះរបស់ខ្លួន។
ចំណែកជនរងគ្រោះ ឈ្មោះ ស ស ឡ ភេទស្រី អាយុ ២៤ ឆ្នាំ បានបញ្ជាក់ឲ្យសមត្ថកិច្ចដឹងថា កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ វេលាម៉ោងប្រហែល ១២ ថ្ងៃត្រង់ គឺនៅពេលដែលនាងនៅផ្ទះជាមួយប្អូនស្រាប់តែតាហេង(ជនសង្ស័យ)បានដើរមកបបួលនាងទៅក្រោយផ្ទះថាមាន ការបន្តិច ដែលមានចម្ងាយប្រហែល ៣០ម៉ែត្រពីផ្ទះប៉ុណ្ណោះ ។
នារីរងគ្រោះបន្តថា នៅពេលដែលគាត់ដើរទៅដល់ព្រៃខាងក្រោយផ្ទះ គាត់ក៏បានចាប់នាងថើបខ្លួន និងលូករាវពេញដើមទ្រូង បន្ទាប់មកក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើរូបនាង រហូតបានសម្រេចតែម្ដង ។
ប្រភពបន្តថា នៅលើកទី ២ គឺនៅក្នុងអំឡុង ខែកក្កដា ពេលថ្ងៃត្រង់ដដែល តាហេង បានហៅខ្លួនទៅក្រោយផ្ទះម្តងទៀតនៅកន្លែងចាស់ ហើយបានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវ:លើរូបនាងបានសម្រេចម្ដងទៀត ។
ដោយឡែកនៅលើកទី ៣ គឺនៅថ្ងៃទី ១៥ ខែសីហា ថ្មីៗនេះ នៅវេលាម៉ោងប្រហែល ៥ ល្ងាច នៅកន្លែងដដែលតាហេង ចាប់រំលោភនាងបានសម្រេចជាលើកទី៣ម្តងទៀត ហើយរាល់ការចាប់រំលោភ ម្តងៗ តាហេង តែងយកកន្សែងមកក្រាលកុំឲ្យនាងឈឺខ្នង ព្រោះនៅលើដីផ្ទាល់ ។
ក្រោយទទួលពាក្យបណ្តឹងពីម្តាយ និងការរផ្តល់ចម្លើយពីនារីរងគ្រោះ
ពេលនេះជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីជនសង្ស័យសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើប្រាកដមែន៕
ដោយ÷ប្រាថ្នា