លោកត្រាំព្រមាន ដំឡើងពន្ធដល់ក្រុមហ៊ុនអាមេរិក មិនផ្តល់ការងារធ្វើដល់ពលរដ្ឋអាមេរិក

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមាន ដល់បណ្តាក្រុមហ៊ុនអាមេរិក មិនផល់ការងារធ្វើដល់ពលរដ្ឋអាមេរិក បែជាទៅផ្តល់ការងារដល់បរទេសទៅវិញ។ កាលពីថ្ងៃទី​២០ខែសីហា លោកត្រាំព្រមានថា​ប្រសិនបើលោកជាប់ឆ្នោតជាថ្មីលោកនឹងដំឡើងពន្ធដល់ក្រុមហ៊ុនអាមេរិកនៅបរទេស។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ​Pennsylvania លោកត្រាំបានបញ្ជាក់ថា «យើងនឹងដំឡើងពន្ធដល់បណ្តាក្រុមហ៊ុនអាមេរិក ដែលមិនផ្តល់ការងារធ្វើដល់ពលរដ្ឋអាមេរិក »។ លោកត្រាំបន្តទៀតថា មានតែវិធីសាស្ត្រនេះទេទើប អាចបង្កើនការងាធ្វើដល់ពលរដ្ឋអាមេរិក បានច្រើន។
ទីប្រឹក្សាពាណិជ្ជកម្មរបស់ប្រធានាធិបតីដូណាល់ ត្រាំ លោកPeter Navarro បានលើកឡើងថា ​«​ ចំណុចសំខាន់គឺប្រធានាធិបតី​ដូណាល់ត្រាំ ជំរុញឲ្យក្រុមហ៊ុនអាមេរិក ដែលដាក់រោងចក្រនៅក្រៅប្រទេស​ឲ្យវិលត្រឡប់មក ដាក់នៅអាមេរិកវិញ ពិសេស គឺបណ្តារោងចក្រអាមេរិក ក្នុងប្រទេសចិន»។
កន្លងមកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនអាមេរិក ដែលដកចេញពីប្រទេសចិន មកកាន់ទឹកដីអាមេរិកវិញនោះ​នឹងទទួលបានការ​​ បន្ធូបន្ថយពន្ធ ដែលជាការលើកទឹកចិត្ត ដែលបានផ្តល់ការងារដល់ពលរដ្ឋអាមេរិក​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print