ថ្ងៃនេះ..មានករណីជាសះសភ្នំពេញ៖ ងៃនេះ..មានករណីជាសះស្បើយចំនួន ០៤នាក់ និងមិនមានករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ មានករណីជាសះស្បើយ ៖ ចំនួន ០៤នាក់
១-ស្ត្រីជនជាតិខ្មែរអាយុ៥១ឆ្នាំ ស្រុកកំណើតខេត្តបាត់ដំបង ធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េងខាងត្បូង មកដក់កម្ពុជានៅ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
២-បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃចង្ហាកើត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ -១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។
៣-បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពី ប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវ បានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
៤-បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមក ពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៥ ចំនួន ០២ដង និង
ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី – បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យា ស្ថានប៉ាស្ទ័រ កម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណ៏ កូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា
ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ សិលា