លោកយាយត្រេកអរណាស់ ឃើញកងទ័ពចុះជួយពលរដ្ឋផ្ទាល់ៗដល់មូលដ្ឋាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកយាយម្នាក់ ធ្លាត់មាត់ថា៖ ធ្លាប់តែឃើញតាមទូរទស្សន៍ និងហ្វេសប៊ុក ថាកងទ័ពចុះជួយប្រជាពលរដ្ឋ ។ ដល់ថ្ងៃនេះឃើញពិតជាក់ស្តែងចុះជួយលោកយាយនិងលោកពូផ្ទាល់តែម្តង អរទាំងព្រឹកនោះអរ។

សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២គ្រួសារ ទទួលបានការឧបត្ថម្ភស័ង្កសីពីសំណាក់ លោកឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលមាន លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥១ ជាតំណាង
បានដឹកនាំកម្លាំងត្រៀមអន្តរាគមន៍ ចំនួន២៥នាក់សហការជាមួយកម្លាំងកងរាជអាវុធហត្ថ នគរបាល អាជ្ញាធរមូដ្ឋាន នាំយកអំណោយស័ង្កសី ជួយជួសជុលដំបូលផ្ទះជូនប្រជាពលរដ្ឋចំនួន២ខ្នង ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ១គ្រួសារជាស្រ្តីមេម៉ាយមានចៅក្នុងបន្ទុកចំនួន៤នាក់ និងគ្រួសារជាអតី តយុទ្ធជន(ពិការ)ចំនួន១គ្រួសារ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print