បែបផឹកចំស្រាក្ដៅ​ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តឡិចស៊ីសបំបុកខឿនច្រាំងមាត់ទន្លេកោះពេជ្រ​ចុះទៅត្រាំទឹកទាំងយប់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រាជាខ្លាំង​បានបើករថយន្ត ឡិចសុីសRX350 មួយគ្រឿងបោះពួយយ៉ាងលឿនទៅបុកខឿនមាត់ច្រាំងទន្លេកោះពេជ្រ​បណ្តាលឲ្យបាក់ថ្មខឿនអស់មួយផ្ទាំងធំ​ ហើយរថយន្តហោះចូលទឹកទន្លេជិតលិច​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ​ និងសមត្ថកិច្ចមូលដ្ឋាន​ កាលពីវេលាម៉ោង១​ និង៤០នាទីរំលងធ្រាត្រ​ ឈានចូលថ្ងៃទី២២​ ខែសីហាឆ្នាំ២០២០ នៅចំណុចផ្លូវមាត់ទន្លេក្នុងបរិវេណកោះពេជ្រ ជិតស្ពានឥន្ទនូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​ បេីតាមប្រភពពីសន្តិសុខដែលយាមប្រចាំការនៅក្នុងបរិវេណកោះពេជ្របានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងម៉ាក ឡិចសុីសRX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-9666​ បានរេចង្កូតពេញផ្លូវនៅក្នុងបរិវេណកោះពេជ្រ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងមាត់ទន្លេទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ជ្រុលទៅបុកខឿនមាត់ច្រាំងទន្លេពេញទំហឹងបណ្ដាលឲ្យបែកបាក់ជាច្រើនម៉ែត្រខ្ទេចខ្ទី រួចរថយន្តបង្កបន្តទៅមុខធ្លាក់ ចូលទៅត្រាំក្នុងទឹកទន្លែងតែម្តង សំណាងល្អម្ចាស់មិនមានរងរបួស​ និងលិចរថយន្ត​បង្ក​ ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅឯការិយាល័យចរាចរផ្លូវគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print