បុរស​ពីរ​នាក់នៅ​អូស្ត្រាលី​ ក្រោយរកឃើញ​មាស​២​ដុំ​ ដែលតម្លៃ​២៥​ម៉ឺន​ដុល្លារ​

ចែករំលែក៖

​អន្តរជាតិ៖ បុរស២នាក់ បានរុករកមាសតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ស្រាប់តែប្រទះឃើញមាស​២​ដុំ​ធំៗ ទម្ងន់​៣,៥​គីឡូក្រាម នៅក្នុង​ភាគខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី ។ ហើយមាសទាំង២ដុំនេះ គឺមាស​សុទ្ធ​ ត្រូវបាន​គេ​ប៉ាន់​ស្មានថាគិតជា​ទឹកប្រាក់​ប្រមាណ ២៥​ម៉ឺន​ដុល្លារ​។

​សូមជម្រាបថា សកម្មភាព​រុករករ​បស់​ពួកគេ ត្រូវបាន​បង្ហាញ​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ប៉ុស្តិ៍ Discovery Channel ក្រោម​ចំណងជើង​ថា«Aussie Gold Hunters»​។

​កម្មវិធី​ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃទី ២០ ខែសីហា​នេះ បាន​បង្ហាញថា បុរស​ទាំងពីរ​នាក់​នេះ គឺ លោក Brent Shannon និង​លោក Ehtan West បាន​រកឃើញ​មាស​នេះ​នៅក្បែរ​ទីក្រុង​ដែល​គេ​និយម​រុករក​មាស​មួយ​ឈ្មោះថា Tarnagulla ក្នុង​រដ្ឋ Victoria ។បានធ្វើ​សកម្មភាព​ជីក​កកាយ​ដី ហើយ​បាន​ប្រើ​ឧបករណ៍​ដើម្បីរ​កមាស​ក្នុង​តំបន់​នោះ​។ ការរុករក​រាប់​ម៉ោង​នេះ​ក៏​ទទួលបាន​ជំនួយ​ពី​ឪពុក​របស់លោក West ផងដែរ​។យោងតាម​ការចុះផ្សាយរ​បស់​ទូរទស្សន៍​អាមេរិក CNN លោក Ethan West និយាយថា នេះ​គឺជា​រឿង​អស្ចារ្យ​បំផុត​ដែល​អាច​រកឃើញ​មាស​២​ដុំ​បាន​ក្នុងពេល​ត្រឹម​មួយថ្ងៃ​។

​ទូរទស្សន៍ប៉ុស្តិ៍ Discovery Channel បាន​អះអាងក្នុង​សេចក្តីប្រកាស​ព័ត៌មានថា អ្នកប្រមូល​មាស អាច​ចំណាយ​រហូតដល់​៣០​ភាគរយ​លើស​តម្លៃ​មាស​២​ដុំ​ដែល​ពួកគេ​បាន​ប៉ាន់ស្មាន​។ កម្មវិធី​ទូរទស្សន៍ «Aussia Gold Hunters» ត្រូវបាន​ចាប់ផ្ដើម​ចាក់​ផ្សាយ​លើ​ទូរទស្សន៍Discovery Channel កាលពី​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០១៦​។ កម្មវិធី​នេះ ទទួលបាន​ជោគជ័យ​ខ្លាំង ហើយ​ចាក់ផ្សាយ​ក្នុង​១២៥​ប្រទេស​។ រដូវ​កាល​ទី​៥​របស់​កម្មវិធី​នេះ បាន​ផ្ដើម​ចាក់ផ្សាយ​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០២០ ដែលមាន​២០​វគ្គ​។

​គួររំលឹកថា ក្រៅពី​បុរស​ទាំងពីរ​នេះ ក្នុង​ឆ្នាំ​២០១៩ បុរស​អូស្ត្រាលី​ម្នាក់ទៀត បាន​រកឃើញ​មាស​១​ដុំ​តម្លៃ​១,៤​គីឡូក្រាម ដែល​គិត​ជា​លុយ ៦៩០០០​ដុល្លារ ដោយ​ប្រើ​ឧបករណ៍រ​កមាស​។ មែនទែនទៅ ការជីក​រ៉ែ​មាស​ក្នុងប្រទេស​អូស្ត្រាលី បានចាប់ផ្ដើម ក្នុង​ទស​វ​ស្សរ៍​ឆ្នាំ​១៨៨០ ហើយ​បន្ត​ជា​ឧស្សា​កម្ម​ដ៏​សំខាន់​ក្នុងប្រទេស​នេះ​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print