ពលរដ្ឋខេត្ត​វ៉ាងងាយ ជាប់គាំងនៅទីក្រុងដាណាង ត្រូវបានបញ្ជូនចេញតាមរថយន្តក្រុង

ចែករំលែក៖

វៀតណាម៖ នៅព្រឹកថ្ងៃទី​២២ខែសីហា​ គណកម្មការខេត្ត វ៉ាងងាយ ​(Quang Ngay) បានប្រើប្រាស់រថយន្តក្រុង ដល់ទៅ​២៩គ្រឿង​ សម្រាប់ដឹកពលរដ្ឋ៧៣០នាក់ជាប់គាំងនៅ ទីក្រុងដាណាង​វិលត្រឡប់ទៅស្រុកវិញ​។ នៅពេលទៅដល់ខេត្តវ៉ាងងាយ​ នឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។
តាមបញ្ជីចុះឈ្មោះ​ មានពលរដ្ឋប្រមាណ​៧៣០នាក់​នៅខេត្តវ៉ាងងាយ ភាគច្រើនជា សិស្ស និស្សិត ទៅកម្សាន្តនៅទីក្រុងដាណាងមុនពេល ​កូវីដ-​១៩ផ្ទុះឡើង។ មន្ត្រីខេត្តទាំងពីរ​បានសហការគ្នា បញ្ជូនពលរដ្ឋដែលជាប់គាំ​ចេញពីទីក្រុងដាណាង ​។
ពលរដ្ឋដែលត្រូវវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ គឺត្រូវឡើងរថយន្តនៅទីលាន​២៩ខែមីនា​ ​​មហាវិថី​២កញ្ញា​ ខណ្ឌ ហាយចូវ ទីក្រុងដាណាង។ មុនពេលឡើងរថយន្ត​គឺត្រូវតែ​បង្ហាញលិខិតបញ្ជាក់សុខភាព​ដល់មន្ត្រីទទួលខុសត្រូវ​។
ដើម្បីធានាសុវត្ថិភាពនិងទប់ស្កាត់ការឆ្លង រថយន្តក្រុងនីមួយៗដឹកមនុស្សបានពី​២៥-៣០នាក់តែប៉ុណ្ណោះ ។

នៅរសៀលថ្ងៃទី​២២ខែសីហានេះ​ពលរដ្ឋទាំង៧៣០នាក់នឹងទៅដល់ខេត្តវ៉ាងងាយ​​ ដែលជាទីកន្លែងរស់នៅរបស់ខ្លួន។
នៅក្នុងខេត្តដាណាង មានមនុស្ស ៣៦៩នាក់ឆ្លងកូវីដ​-១៩​ក្នុងនោះមាន​២១នាក់ស្លាប់ និង៩៨នាក់ព្យាបាលជាសះស្បើយ ។
ចំណែកនៅទូទាំងប្រទេសវិញមានករណីឆ្លងកូវីដ​-១៩​សរុប ១០០៩នាក់ ស្លាប់​​២៥នាក់និងព្យាបាលជាសះស្បើយ៥៤៥នាក់​៕ដោយ៖ ធី រីណា

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print