សមត្ថកិច្ចដ៏ច្រើនស្ថាប័នហើយ នៅតែហ៊ានលួចដឹកជញ្ជូនឈើគ្រញូងឆ្លងខេត្តសៀមរាបទៀត

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ច នៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើគ្រញូង ក្នុងបទល្មើសជាក់ស្តែង បាន២រថយន្ត និងឃាត់ខ្លួនមនុស្ស២នាក់។

សូមជម្រាបថា៖ នៅថ្ងៃសៅ ៤កើត ខែភទ្របទ ឆ្នាំជូត ទោសក័ ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ លោកម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ធបាលព្រៃឈើខេត្តសៀមរាបសហការជាមួយនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ធកិច្ចនៃស្នងការនគរបាលខេត្តសៀមរាបផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់និងអធិការរដ្ឋាននគរបាលស្រុកពួកបានធ្វើការចាប់ឃាត់រថយន្តដឹកឈើប្រណីតគ្រញូងមានដោយកម្រ(ជាក្រាក់គ្រញូង)ចំនួន៣៣ ដុំ ទម្ងន់៦១១គីឡូក្រាម ស្មើ០,៥០៩ ម៉ែត្រត្រីគុណផ្ទុកលើរថយន្តចំនួន២គ្រឿង ។ ក្នុងនោះ
១, ម៉ាកហ៊ីយិនដាយ មួយតោនកន្លះពណ៍ខៀវពាក់ស្លាកលេខតាកែវ២A១៤៥៦
២,ម៉ាកKIAព៌ណ (ស) ពាក់ស្លាកលេខភ្នំ ពេញ២U៣៣៧០ ។ ដោយឡែកអ្នកបើកបរទី១-មានឈ្មោះ
ទុយ ប៊ុនហុងភេទប្រុសអាយុ២៤ឆ្នាំ
ទី, ២ ឈ្មោះសល់ វី ភេទប្រុស អាយុ៤០ ឆ្នាំ។
ករណីបង្ក្រាបស្ថិតនៅភូមិគោកជួនឃុំពួក ស្រុកពួកខេត្តសៀមរាប។ ចណែកវត្ថុតាង បទល្មើសបានយកទៅរក្សាទុកនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប ។លោកនាយខណ្ឌបានអោយដឹងថា៖ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាបដើម្បីចាត់ការតាមច្បាប់។
តាមពិតក្រុមអ្នកដឹកឈើគ្រញូង អាចលោតឆ័ត្រ ក្រែងមិនខាតថ្លៃផ្លូវ តែចៃដន្យអាក្រក់ ក៏ជាប់អន្ទាក់ តែម្តង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print