ជប៉ុន អនុញ្ញាតឲ្យក្រុមនិស្សិតបរទេសចូលមកក្នុងទឹកដីរបស់ខ្លួន

ចែករំលែក៖

ប្រទេសជប៉ុន៖ នៅពេលនេះជប៉ុនបានកាត់បន្ថយការរឹតត្បិតដល់និស្សិតបរទេស​ ដោយអនុញ្ញាតឲ្យចូលមកទឹកដីជប៉ុន​ ក្រោយការហាមឃាត់ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩។
ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន​នៅថ្ងៃទី​២២ខែសីហា​បានប្រកាសថា ជប៉ុនបានសម្រេច កាត់បន្ថយការរឹតត្បិត​ ក្នុងការធ្វើដំណើរដល់ក្រុមនិស្សិតបរទេស​​ ចាប់ពីពេលនេះតែម្តង ។ ជាមួយគ្នានេះដែរ ជប៉ុនក៏មានគម្រោង លុបច្បាប់ហាមប្រាមទាំងស្រុង ដល់ ពលរដ្ឋបរទេសដែលស្នាក់នៅក្នុងទឹកដីជប៉ុន ចាប់ពីដើមខែកញ្ញាខាងមុខ ។
ប៉ុន្តែពលរដ្ឋបរទេសទាំងអស់ដែលចូលក្នុងទឹកដីជប៉ុន គឺចាំបាច់ត្រូវតែ ធ្វើតេស្ត បញ្ជាក់ថា​ពួកគាត់មិនមាន ករណីឆ្លងកូវីដ​-១៩ពេល ចូលក្នុងទឹកដីជប៉ុន។ ទន្ទឹមនឹងនោះក៏ត្រូវតាមដានសុខភាពរយៈពេល​២សប្តាហ៍ផងដែរ​ ។
បច្ចុប្បន្ន ជប៉ុន​បានហាមប្រាមពលរដ្ឋមកពី ១៤៦ប្រទេស​ជុំវិញពិភពលោកចូលក្នុងទឹកដីជប៉ុន ដោយសារតែ ការឆ្លងរាលដាលកូវីដ-​១៩ កើនឡើងខ្ពស់។ ប៉ុន្តែកន្លងមកថ្មីៗ ជប៉ុនបានអនុញ្ញាតឲ្យពលរដ្ឋមកពី​១៦ប្រទេសបន្ថែមទៀតដែលមានករណីឆ្លងកូវីដ-១៩តិច ចូលក្នុងទឹកដីជប៉ុន ក្នុងនោះ មាន ថៃនិងវៀតណាម ជាដើម៕ដោយ៖ធី រីណា

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print