សារព័ត៌មាន NBC បានផ្សាយថា អាមេរិកមានគម្រោងបើកទ្វារសាលារៀន ឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខ ប៉ុន្តែ មានគ្រូបង្រៀន និងសិស្សជាច្រើននៅអាមេរិក។
ក្នុងពេលជាមួយគ្នានោះដែរ នៅទីក្រុងញូវយ៉កអាមេរិក គ្រូវបង្រៀន បានព្រមានធ្វើមហាបាតុកម្ម ប្រឆាំង គម្រោងបើកទ្វារសាលារៀន។ ចំណែកនៅMassachusetts សមាគមន៍គ្រូបង្រៀនរដ្ឋនេះបានអំពាវនាវឲ្យបន្តសិក្សាតាមអនឡាញជាបន្តទៀត។
នៅញូវយ៉កមានសិស្សដល់ទៅ១,១លានាក់ ហើយបណ្តាសាលារៀនមានគម្រោងបើកទ្វារឡើងវិញ ក្នុងរយៈពេល៣សប្តាហ៍ខាងមុខ ។ ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលមានករណីឆ្លងរាលដាលកូវីដ១៩ខ្ពស់ បានធ្វើឲ្យ គ្រូបង្រៀននិងសិស្ស បានប្រឆាំងគម្រោងបើកសាលារៀន អាចនឹងមានករណីឆ្លងជាច្រើនបន្ថែមទៀតដល់សិស្ស ។
បច្ចុប្បន្ន អាមេរិកមានករណីឆ្លង កូវីដ១៩ រហូតដល់ទៅ5,800,457នាក់ ស្លាប់ 179,250នាក់ និងព្យាបាលជាសះស្បើយ3,127,466នាក់៕