ទីតាំងក្លិបកំសាន្តរាត្រី (ហូលីវូដ) ត្រូវបានអាជ្ញាធរខណ្ឌទួលគោក សម្រេចចុះបិទព្រោះមិនអនុវត្តតាមគោលការរបស់រដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងក្លិបកំសាន្តរាត្រី (ហូលីវូដ) ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ចុះប្រតិបត្តិការសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្នសិនដោយមូលហេតុ ម្ចាស់ទីតាំងមិនបានអនុវត្តទៅតាមការស្នើរសុំរបស់ខ្លួនដែលកែប្រែជាភោជ្ជនីយដ្ឋាន ដោយលួចបើកអាជីវកម្មជាលក្ខណៈក្លិបកំសាន្ត ជាធម្មតា។

ការចុះបង្ក្រាបនេះ ដោយមានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំមន្រ្តីអាជ្ញាធរចុះមកបិទទីតាំងក្លិបកំសាន្តរាត្រី (ហូលីវូដ) នាម៉ោង៧និង០០នាទីយប់ ថ្ងៃសៅរ ទី២២ ខែសីហា ឆ្នាំ២០២០ មានទីតាំងនៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីជំនាញ បានអោយដឹងថា នៅមុនពេលឈានដល់ចុះប្រតិបត្តិការបិទទីតាំង ក្លិបកំសាន្តរាត្រី (ហូលីវូដ) នេះកម្លាំងគណៈបញ្ជាការឯកភាព ធ្វើការស៊ើបអង្កេត ដាក់កម្លាំងតាមដាន ដោយ ម្ចាស់ទីតាំងមួយចំនួនបានកែប្រែទីតាំងពីក្លិបកំសាន្ត មកជាភោជ្ជនីយដ្ឋានស្របច្បាប់ត្រឹមត្រូវពីសាលារាជធានីភ្នំពេញ តែផ្ទុយទៅវិញម្ចាស់ទីតាំងពុំបានប្រកបអាជីវកម្មបែបភោជ្ជនីយដ្ឋាន តាមការស្នើរសុំឡើយ បែរជាលួចលាក់បើកប្រកបអាជីវកម្មក្លិបកំសាន្ត ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពបានចុះសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្នសិន បើម្ចាស់ទីតាំងមិនកែប្រែតាមការស្នើសុំនោះទេ នឹងបិទអាជីកម្មទាំងស្រុងនិងចាត់ការតាមនីតិវិធីច្បាប់។

ចុងក្រោយអាជ្ញាធរក៏បានណែនាំពន្យល់អោយម្ចាស់ទីតាំងសុំច្បាប់ពីសាលារាជធានីភ្នំពេញដើម្បីអោយគាត់មានការកែប្រែអាជីវកម្មក្លិបកំសាន្តទៅជាភោជនីយដ្ឋានវិញហើយដើម្បីរក្សាអនាម័យ គោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩៕

ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print