នៅក្នុងការស្ទង់មតិមួយបង្ហាញឲ្យឃើញថា ពលរដ្ឋថៃដល់ទៅ ៦១,១៣ភាគរយ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងខ្លាច បាតុកម្មឈានដល់អំពើហិង្សា។ រយៈពេលជាច្រើនថ្ងៃកន្លងមក មានបាតុកម្មប្រឆាំងរដ្ឋាភិបាលកើតឡើងនៅទីលានប្រជាធិបតេយ្យ និង មហាវិទ្យាល័យ ធម្មាសាធThammasat។
នៅក្នុងការស្ទងមតិ របស់មជ្ឈមណ្ឌល គ្រាប់គ្រងនិងអភិវឌ្ឍន៍ជាតិ(NIDA) បានប្រកាសនៅថ្ងៃទី២៣ ខែសីហានេះថា ភាគច្រើនពលរដ្ឋថៃបង្ហាញពីក្តីបារម្ភខា្លច បាតុកម្មក្លាយជាហិង្សា និងបែកបាក់នៅក្នុងសង្គម។
តាមលទ្ធផលស្ទង់មតិ របស់(NIDA) បានធ្វើឡើង ក្នុងរយៈពេល ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែសីហា បង្ហាញឲ្យឃើញថា ក្នុងចំណោមពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ជាង១ពាន់នាក់ បានបង្ហាញក្តីបារម្ភខ្លាចមានអំពើហិង្សា ។
នៅក្នុងការស្ទងមតិជ្រុងមួយផ្សេងទៀត របស់មហាវិទ្យាល័យSuan Dusit Rajabhat បានប្រកាសនៅថ្ងៃទី២៣ខែសីហានេះដែរ ថាមានពលរដ្ឋដល់ទៅ ៥៩,១១ភាគរយគាំទ្រដល់សំណើររបស់ក្រុមបាតុករនិស្សិត ដោយយល់ ឃើញថាការទាមទារគឺជារឿងត្រឹមត្រូវតាមច្បាប់ប្រជាធិបតេយ្យ៕