បងស្រីបង្កើតប្រធានាធិបតីអាមេរិក បញ្ជាក់ថា​ លោកត្រាំ ជាមនុស្ស «ឃោរឃៅនិងក្លែងក្លាយ»

ចែករំលែក៖

ការបោះឆ្នោតអាមេរិក កាន់តែខិតជិត រឿងរ៉ាវមិនល្អពាក់ព័ន្ធប្រធានាធិបតី ដូណាល់ ត្រាំ​ក៏បានលេចចេញជាបន្តបន្ទាប់។ នៅពេលនេះ បងស្រីបង្កើតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈខ្សែអាត់សំឡេង។
លោកស្រី Maryanne Trump Barry ជាចៅក្រមមួយរូប​បានចូលនិវត្តន៍ ​បានបង្ហាញភាពភ្ញាក់ផ្អើលនៅអ្វីដែល លោកត្រាំបានធ្វើក្នុងនាមជាប្រធានាធិបតីអាមេរិក​។ តាមខ្សែអាត់សំឡែង​ របស់លោកស្រី​Maryanne Trump Barry ជាមួយក្មួយស្រី Mary Trump ត្រូវបានថតជាសម្ងាត់ ដែលមានរយៈដល់ទៅ​១៥ម៉ោង ក្នុងអំឡុងឆ្នាំ​២០១៨-២០១៩ ​បានបង្ហាញថា «លោកត្រាំ ជាមនុស្សគ្មានច្បាប់ទម្លាប់ »។
អតីតចៅក្រមនិងជាបងស្រី ប្រធានាធិបតីត្រាំ វ័យ​៨៣ឆ្នាំ បានបង្ហាញការ ភ័យខ្លាច ចំពោះអ្វីដែលរដ្ឋាភិបាល ក្រុមការដឹកនាំរបស់ប្អូនប្រុសខ្លួន ទៅលើកុមារនៅតាមព្រំដែនម៉ិចស៊ីកូ​។
លោកស្រី Barry មានប្រសាសន៍ថា“ ខ្ញុំគិតថា Trump មិនបានអានទស្សនៈរបស់ខ្ញុំស្តីពីជនអន្តោប្រវេសន៍ទេ»។ ដូច្នេះតើ Trump បានអានអ្វី? ​ ទេ! គាត់មិនបានអានអ្វីទាំងអស់” ។
នៅក្នុងការសុន្ទនាផ្សេងទៀត លោកស្រី​ Barry ក៏បានលើកឡើងពីការវាយតម្លៃរបស់ខ្លួនដោយចំៗថា ​ប្អូនប្រុស​វ័យ​៧៤ឆ្នាំរបស់ លោកស្រី គឺជាមនុស្សពិសពុល និងក្លែងក្លាយ។ ជាមួយគ្នានេះនៅមានរឿងរ៉ាវជាច្រើនទៀតពាក់ព័ន្ធលោកត្រាំ តាំងពី​ដើមមក ទាំងការឲ្យគេប្រឡងជំនួសទៀតផង​។
នៅពេលនេះសារព័ត៌មាន​CNN ​បានទំនាក់ទំនងលោកស្រីBarry ដើម្បីបញ្ជាក់ពី ខ្សែអាត់សំឡែងខាងលើ​ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print