ខេត្តកណ្ដាល៖ បុរសម្នាក់ចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេច២ដងត្រូវម្ដាយក្មេងស្រីទាន់ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះឈ្មោះ ប៉ូ សុខជា ស្ថិតនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានអាយុ៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះសុខុម បឿនភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។ ដោយឡែកវត្ថុតាងចាប់យកបានមាន ខោក្នុងកូនក្មេងចំនួន១ ពណ៌ក្រហមលាយប្រផេះ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី ខណៈដែលឪពុកម្តាយជនរងគ្រោះមិននៅផ្ទះ ជនសង្ស័យឈ្មោះ សុខុម បឿនបាននាំជនរងគ្រោះ ចូលក្នុងផ្ទះកន្លែងគ្រែដេក ហើយឲ្យជនរងគ្រោះដេកលើគ្រែ ចំណែកខ្លួនឈរនៅដីក្បែរគ្រែ រួចយកដៃញែកខោស្លីុបជនរងគ្រោះ ហើយធ្វើសកម្មភាពរំលោភនាងរហូតសម្រេចកាមតណ្ហាតែមិនបានសុីជម្រៅទេ ពេលនោះម្ដាយជនរងគ្រោះបានចូលមកឃើញ ហើយសួរនាំជនសង្ស័យ និងពិនិត្យកូនខ្លួនឯង
ស្រាប់តែឃើញខោស្លីុបកូនស្រីប្រឡាក់ទឹកកាមនិងប្រឡាក់ប្រដាប់ភេទ ទើបប្រាប់ប្តីរបស់ខ្លួនឲ្យបានដឹង។ លុះដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០វេលាម៉ោង៦និង៥០នាទី ទើបឪពុកម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លាដើម្បីចាត់ការតាមច្បាប់។
ក្រោយទទួលព័ត៌មានខាងលើភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុ រួចហៅជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសុខុម បឿន បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះបានសម្រេចចំនួន២លើកបា្រកដមែន។
ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ