បទអន្តរាគមន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៣

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៣ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០, តាមរយៈប្រព័ន្ធវីដេអូ
របៀបវារៈទី ៣៖ ការពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការ អភិវឌ្ឍសម្រាប់ពេលអនាគត។

សម្តេចមានប្រសាសន៍ថា៖ ខ្ញុំមានក្តីសោមនស្សជាអនេក ដែលយើងអាចរៀបចំកិច្ចប្រជុំកំពូលនៃកិច្ចសហ
ប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៣ (MLC) នេះឡើងបាន តាមរយៈប្រព័ន្ធវីដេអូ , ខណៈដែលសកម្មភាពនានា ក្នុងសកលលោកត្រូវបានបង្អាក់ដោយសារការរាតត្បាតនៃជំងឺកូវីដ -១៩ ។ ក្នុងបរិបទនេះ, ខ្ញុំយល់ឃើញថាប្រធានបទ៖ «ការលើកកម្ពស់ភាពជាដៃគូដើម្បីវិបុលភាព រួម» គឺមានសារៈសំខាន់ណាស់ ស្របពេលដែលយើងមានភាពចំបាច់ក្នុងការពនឿននូវការលើក កម្ពស់កិច្ចសហប្រតិបត្តិការ និងបញ្ជាក់សារជាថ្មីនូវឆន្ទៈដ៏មោះមុតរបស់យើង ដើម្បីដោះស្រាយ ផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងទៀត, ទាំង ក្នុងកម្រិតតំបន់ និង សកល, សំដៅធានាឱ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គម និង សេដ្ឋ កិច្ចប្រកបដោយក្តីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់ ។ ក្នុងបរិការណ៍ដែលយើងកំពុងតែបន្តប្រឈមនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈ ជាសកលនេះ, ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺពិតជាវេទិកាដ៏មានសារៈសំខាន់ បំផុតមួយ សម្រាប់យើងរួមគ្នាលើកកម្ពស់សុខសន្តិភាព, ស្ថិរភាព និង ការអភិវឌ្ឍប្រកបដោយចីរ ភាព ។ ជាការពិត, កិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាងដែលឈរលើគោលការណ៍ស្នូលរបស់ខ្លួន បានធានា និងទ្រទ្រង់នូវចលនការ ជាវិជ្ជមានដ៏ច្រើន សម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់, ទាំង ក្នុងគ្រាមានសុខសន្តិភាព ក៏ដូចជាក្នុងគ្រាលំបាក ។ លើមូលដ្ឋាននេះ, ខ្ញុំសូមគូសរំលេចខ្លីៗ នូវ ចំណុចមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់យើង ដូចខាងក្រោម ៖

ទី១. វឌ្ឍនភាពជារួម នៅក្នុងការអនុវត្តសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ មេគង្គ -ឡានឆាង លើកទី ២ និង កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ -ឡានឆាង លើកទី ៤ និង ទី ៥ បាននាំមកនូវលទ្ធផលជាវិជ្ជមាន និង បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ ជំនឿទុកចិត្ត និង ការយោគយល់គ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និង សាធារណរដ្ឋ ប្រជាមានិតចិន ។
ទី២. ការអនុវត្តជាប់លាប់នូវ ផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ ប្រកបដោយភាពជាក់ស្តែង និយម បានពង្រឹងភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងចំណោមបណ្តា ប្រទេសជាសមាជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមរយៈការពង្រឹងសសរស្តម្ភសន្តិភាព និង សន្តិសុខ ព្រមទាំងការ-លើកកម្ពស់ភាពសុខដុមរមនា និង វិបុលភាពរួមគ្នា នៅក្នុងអនុតំបន់ នេះ

ទី៣. ការស្រុះស្រួលមតិរួមគ្នាក្នុងការរកដំណោះស្រាយពាក់ព័ន្ធនឹងប្រធានបទរសើបបំផុត នៃការគ្រប់គ្រងទឹកឆ្លងដែន (transboundary water management) គឺជាជោគជ័យដ៏សំខាន់ បំផុតមួយទៀតនៃកិច្ច-សហប្រតិបត្តិការរបស់យើង ។ ជាការពិត , កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី ១ ស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង–មេគង្គ នៅប្រទេសចិន កាលពី ខែ ធ្នូ ឆ្នាំមុន បានផ្ត ល់ទិសដៅច្បាស់លាស់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការចែករំលែក ទិន្នន័យ និង ព័ត៌មានជលសាស្ត្រ (hydrological data and information) ។ លទ្ធផលជាក់ស្តែងនៃ កិច្ចប្រជុំនេះ បានបន្តចូលរួមចំណែកដល់ការលើកកម្ពស់ការយោគយល់ទៅវិញទៅមក ក្នុងការ គ្រប់គ្រងធនធានទឹកនៅក្នុងតំបន់ ។ ទន្ទឹមនេះ, ការបញ្ចូលលេខាធិការដ្ឋាននៃគណៈ- កម្មាធិការ ទន្លេមេគង្គ (MRC) នាពេលថ្មីៗនេះ ជាអ្នកសង្កេតការណ៍នៃក្រុមការងាររួមរបស់កិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង (MLC Joint Working Groups) ស្តីពីកិច្ចសហប្រតិបត្តិការធនធាន ទឹក, និង ភាពជាដៃ-គូរបស់ MRC ជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង មេគង្គ គឺជាវឌ្ឍនភាពវិជ្ជមានមួយទៀត ដែលគួរឲ្យអបអរសាទរ សម្រាប់ការដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងចីរភាពធនធានទឹក ។

ពាក់ព័ន្ធនឹងអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ,សម្តេចថ្លែងថា៖ ខ្ញុំសូមសម្តែងនូវការវាយ តម្លៃខ្ពស់ចំពោះចក្ខុវិស័យការងាររបស់លោក នាយករដ្ឋមន្ត្រី លី កឺឈាង (Li Keqiang), និង គាំ ទ្រនូវសំណើរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យអាទិភាពចំនួន ៤ រួមមាន៖ (១). ការត ភ្ជាប់តាមរយៈការកសាងខ្សែក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង និង ការជំរុញសហថាមភាព ជាមួយនឹងច្រករបៀងពាណិជ្ជកម្ម តាមដី-សមុទ្រអន្តរជាតិថ្មី, (២). កិច្ចសហប្រតិបត្តិការធនធាន ទឹក, (៣). ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យ កសិកម្ម និង បរិស្ថាន និង (៤). ការលើក កម្ពស់សុខភាពសាធារណៈ តាមរយៈការបង្កើតឡើងនូវសហគមន៍សុខភាពសាធារណៈមេគង្គ

ឡានឆាង ។ ជាមួយគ្នានេះ, ខ្ញុំសូមចូលរួមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ពាក់ព័ន្ធនឹងចក្ខុវិ ស័យនៃការ -អភិវឌ្ឍនាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដូចខាងក្រោម

ទី១. ក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ, ការបង្កើត និង រក្សាឱ្យ បាននូវប្រភពកំណើន ថ្មី នៅក្នុងអនុតំបន់របស់យើង គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ។ ដូច នេះ, យើងត្រូវខិតខំពន្លឿនការរៀបចំ និង ការសម្រេចឱ្យបាន នូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគ ង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសម្រាប់អនុតំបន់យើង ។ ការលើកកម្ពស់នូវការវិនិយោគលើហេដ្ឋារចនា-សម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងការតភ្ជាប់ និង កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម និងជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និង ពង្រឹងការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់នៃអនុតំបន់របស់យើង ចូលទៅក្នុងខ្សែច្រវាក់ តម្លៃសកល ។ ជាមួយគ្នានេះ, ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត, បច្ ចេកវិទ្យា និង នវានុវត្តន៍ ក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរយៈពេលវែងនៃអនុតំបន់របស់ យើងផងដែរ ។ ក្នុងន័យនេះ, ខ្ញុំសូមគាំទ្រនូវវិធានការទាំងឡាយ ដែលមានចែងនៅក្នុងសេចក្តី ថ្លែងការណ៍រួមរបស់សហប្រធាន ។

ទី២. អស់រយៈពេល ៥ ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុង សានយ៉ា, ខ្ញុំជឿ ជាក់ថា នេះគឺជាពេលវេលាសមស្របមួយ ដែលយើងត្រូវផ្តួចផ្តើមធ្វើការវាយតម្លៃ ដោយផ្អែកលើ ប្រព័ន្ធតាមដាន និង វាយ-តម្លៃច្បាស់លាស់មួយ ដើម្បីធានានូវប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង ។ ជាក់-ស្តែង, ចាប់តាំងពីពេលដែលដាក់ឱ្យដំណើរការនូវមូលនិធិ ពិសេសនៃកិច្ចសហប្រតិបត្តិការនេះ ក្នុងឆ្នាំ ២០១៦ មក, កម្ពុជាបានទទួលគម្រោងចំនួន ៥៥ ដែលគ្របដណ្តប់លើសកម្មភាពសហប្រតិបត្តិការជាក់លាក់ , ហើយយើងមានជំនឿថា បាននាំមកនូវការអភិវឌ្ឍជាក់ស្តែង និង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនយើងទាំងអស់គ្នា ។

ទី៣. ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ ២០២០, យើងត្រូវបង្ហាញពីសាមគ្គីភាព និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធ ប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ របស់ជាតិយើង, ជាពិសេស គឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់របស់យើង ។ នៅក្នុងបរិការណ៍នេះ, ការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និង ពហុភាគី និយមប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស ២ បន្ថែមទៀត នៃសកម្មភាពរួមរបស់យើង ។ ជាមួយគ្នានេះដែរ, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការផលិតវ៉ាក់ សាំង និង ការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

...

សម្តេចថ្លែងទៀតថា៖ នៅចុងបញ្ចប់, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកសហប្រធានទាំង ពីរ សម្រាប់ការរៀបចំកិច្ចប្រជុំនេះឡើង ប្រកបដោយភាពជោគជ័យ ។ ទន្ទឹមនេះ, ខ្ញុំក៏សូមឆ្លៀត យកឱកាសនេះស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសមីយ៉ាន់ម៉ា ដែលនឹងបំពេញតួនាទីជាសហ ប្រធាននៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅពេលខាងមុខជាមួយនឹងប្រទេសចិន ។ កម្ពុជា ន្តោកជ្ឈចិត្តមុតមាំចំពោះកិច្ចសតិបត្តិការឥឡានឆាង ការយ៉ាងជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា និង ប្រទេសសមាជិកដទៃទៀត នៃកិច្ច -សហប្រតិបត្តិការមេគ ង្គ-ឡានឆាង ក្នុងការកសាង “សហគមន៍មួយដែលមានអនាគតរួមគ្នា ប្រកបដោយសុខសន្តិភាព និង វិបុលភាព” ៕ ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print