ភ្នំពេញ៖ កញ្ញាឯក អាស៊ីប៉ាស៊ីហ្វិក២០១៩ កញ្ញា ប៉ូ គឹមថេងសុធីតា បានបង្ហាញដងខ្លួនដ៏ស្រឡូន ធ្វើឲ្យអ្នកគាំទ្រកោតសរសើរខ្លាំងថាពិតជាសាកសមនឹងតំណែងកញ្ញាឯកមួយនេះ។
ការបង្ហាញរូបរាងដ៏កម្រនេះត្រូវបានធ្វើឡើងក្រោយពីថ្ងៃឈប់សម្រាកដោយនាងបានធ្វើកដំណើរកម្សាន្តនៅតំបន់ទឹកជ្រោះមួយ ក្នុងតំបន់រមណីយដ្ឋានអន្លង់ជើងចាប និង អង្គរសៀមរាប ក្នុងរយៈពេលថ្ងៃឈប់សម្រាក់សងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
កញ្ញា ប៉ូគឹមថេង សុតធីតា បានលើកឡើងថា នាងពិតអគុណយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រដែលតែងតែតាមដាននាងស្រលាញ់។ ទៅដើរលេងលើកនេះ គ្រាន់តែធម្មតាៗប៉ុណ្ណោះ មិនហ៊ានពាក់សិចស៊ីខ្លាំងនោះទេ ដែលនាងរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។
គួរបញ្ជាក់ដែរថា កញ្ញា ប៉ូគឹមថេង សុតធីតា ជាតារាបង្ហាញម៉ូតនិងជាបេក្ខភាពចូលរួមប្រកួតកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិឆ្នាំ២០១៩ ។ នាងធ្លាប់បានគ្រងឈុតសម្លៀកបំពាក់តំណាងជាតិ រចនាឡើងដ៏ប្រណិតនៅក្នុងការប្រកួតប្រជែងឈុតតំណាងជាតិនៃកម្មវិធីប្រកួតកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិឆ្នាំ ២០១៩នោះផងដែរ។
ថ្មីៗនេះនាងទើបនឹងទទួលបានឱកាសសម្តែងភាពយន្តខ្នាតធំដោយប៉ះតារាប្រុសស្រស់សង្ហា មីយ៉ាន់ម៉ា លោក Paing Takhon ក្នុងតំណែងតួឯកក្នុងភាពយន្តរឿង The Clock: Red Wall របស់ផលិតកម្មLD Pictutre៕
ដោយ វឌ្ឍនា