សមាជិករាជវង្សអង់គ្លេស ហ្វឹកហាត់ទប់ស្កាត់ការចាប់ជំរិត

ចែករំលែក៖

ចាប់តាំងពីព្រះនាង ​​Anne វិះនឹងត្រូវគេចាប់ជំរិត​ បង្កក្តីបារម្ភយ៉ាងខ្លាំង​ដល់សន្តិសុខសមាជិក រាជវង្សអង់គ្លេស​។ ទាំងនោះហើយបានជា​សមាជិកទាំងអស់​ក្នុងគ្រួសាររាជវង្សត្រូវឆ្លងកាត់វគ្គហ្វឹកហាត់​ បញ្ចៀសការចាប់ធ្វើចំណាប់ខ្មាំង។
នៅក្នុងសៀវភៅFinding Freedom (ស្វែងរកសេរីភាព)​ ក៏បានសរសេរថា​ នាង​Meghan Markle ធ្លាប់ឆ្លងកាត់ការហ្វឹកហាត់​ពីកម្លាំងពិសេសរបស់អង់គ្លេស​SAS ដើម្បីទប់ស្កាត់ការចាប់ធ្វើជាចំណាប់ខ្មាំង។ ការហ្វឹកហាត់មានយុទ្ធសាស្ត្រជាច្រើន​អាចការពារខ្លួនបានយ៉ាងល្អ។
អ្នកដែលចូលរួមក្នុងការហ្វឹកហាត់មានទាំងព្រះនាង រាជបុត្រ​ «កូនប្រសា ចៅប្រសា» ទាំងអស់គឺត្រូវឆ្លងកាត់ការហ្វឹកហាត់។ ការរឹតបន្តឹងសន្តិសុខនិងយុទ្ធសាស្ត្រទប់ស្កាត់ការចាប់ជំរិត ក្នុងរាជវង្សអង់គ្លេស ចាប់តាំងពីព្រះនាង Anne បុត្រីតែមួយគត់របស់ព្រះមហាក្សត្រិយានី​ អាលីហ្សាបែតទី​៣ ត្រូវគេចាប់ជំរិតនៅឆ្នាំ​១៩៧៤​ ក្នុងពេលធ្វើដំណើរតាមរថយន្ត Roll-Royce ​ចូលក្នុងរាជវាំង​បន្ទាប់ពី​ចូលរួមក្នុងព្រិត្តិការណ៍មនុស្សធម៌។ នៅពេលនោះខ្មាន់កាំងភ្លើងបានស្ទាក់រថយន្ត​របស់ព្រះរាជបុត្រី ហើយបាញ់សម្លាប់អង្គរក្ស ។
ប៉ុន្តែជាភព្វសំណាង​ មានមនុស្សធ្វើដំណើរតាមផ្លូវ ឃើញហេតុការ ណ៍ក៏បានទៅជួយ​ដល់ព្រះនាងនិងស្វាមី​​ ហើយនៅពេលនោះ​មាន កីឡាករប្រដាល់សកលដ៏ល្បីបានដាល់មួយដៃទៅលើខ្មាន់កាំភ្លើងសន្លប់តែម្តង។ ​ចំណែកព្រះនាងនិងស្វាមីបានជម្លៀសព្រះកាយទៅកាន់រាជវាំងវិញដោយសុវត្ថិភាព៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print